នៅក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ច មនុស្សភាគច្រើនតែងសម្លឹងទៅរកប្រទេសចិន ឬរុស្ស៊ីថាជាអ្នកមានមាសច្រើនជាងគេ ដោយសារការសម្រុកទិញចូលយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។ ប៉ុន្តែជាក់ស្តែងមិនដូច្នោះទេ ម្ចាស់ជើងឯកដែលស្តុកទុកមាសច្រើនបំផុតលើពិភពលោកគឺ សហរដ្ឋអាមេរិក។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា សហរដ្ឋអាមេរិកមានមាសបម្រុងរហូតដល់ទៅ ៨,១៣៣.៥ តោនឯណោះ។ តួលេខនេះច្រើនលើសលប់ រហូតដល់ទៅជិត ៣ ដងនៃប្រទេសចិន (ដែលមានប្រហែល ២,២៦៤ តោន) និងច្រើនជាងរុស្ស៊ីជិត ៤ ដងទៅទៀត។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ បរិមាណមាសរបស់អាមេរិក គឺស្ទើរតែស្មើនឹងមាសរបស់ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងបារាំង បូកបញ្ចូលគ្នា។
យ៉ាងណាមិញ ភាគច្រើននៃមាសបម្រុងរបស់អាមេរិក ត្រូវបានរក្សាទុកយ៉ាងតឹងរ៉ឹងបំផុតនៅក្នុង បន្ទាយ Fort Knox ក្នុងរដ្ឋ Kentucky ដែលត្រូវបានគេស្គាល់ថាជា កន្លែងដែលមានសុវត្ថិភាពបំផុតក្នុងលោក។ ក្រៅពីនេះ ក៏មានការរក្សាទុកនៅមន្ទីរផលិតប្រាក់រដ្ឋ Denver និង West Point ផងដែរ។
គួរជម្រាបថា បច្ចុប្បន្នតម្លៃមាស មានតម្លៃ៤៩០៨ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៤៩០ដុល្លារក្នុងមមួយជីឦ ប្រសិនបើបងប្អូនមានតម្រូវការចង់ទិញ ឬលក់មាស អាចធ្វើការទំនាក់ទំនងទៅកាន់ ហាងភូមិមាស ដែលមានលក់មាស ប្លាទីន ត្បូងគ្រប់ប្រភេទ និងមានសេវាកម្មកម្ម៉ង់ធ្វើគ្រឿងអលង្ការទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 081546999 / 011958911 / 012529959៕


