មិនមែនចិន មិនមែនជប៉ុន! ប្រទេសមួយនេះ នៅអាស៊ី មកបើកធនាគារនៅកម្ពុជាច្រើនជាងគេបំផុត
Toeuy HongMAY 26 20263.2 K views

 បើយើងងាយមកមើលវិស័យធនាគារនៅកម្ពុជា យើងសង្កេតឃើញថា ធនាគារភាគច្រើនគឺសុទ្ធតែមានម្ចាស់ភាគហ៊ុនធំជាក្រុមហ៊ុនបរទេសឬធនាគារបរទេស។ ជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗក្នុងស្រុកមួយចំនួនត្រូវបានក្រុមហ៊ុនបរទេសទិញយកភាគហ៊ុនទាំងស្រុងហើយក៏បានកម្លាយខ្លួនពីមីក្រូហិរញ្ញវត្ថុមកជាធនាគារធំៗ។

 

និយាយជុំវិញធនាគារបរទេសនេះដែរ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសនៅអាស៊ីដែលចូលមកបើកធនាគារនៅកម្ពុជាក៏ដូចជាវិនិយោគនៅក្នុងវិស័យធនាគារនៅប្រទេសកម្ពុជាច្រើនជាងគេបំផុតបើធៀបនឹងប្រទេសផ្សេងៗនៅលើពិភពលោកពោលគឺវ៉ាដាច់ប្រទេសចិននិងជប៉ុនទៅទៀត។

 

បើយើងក្រឡេកមើលធនាគារបរទេសធំៗមួយចំនួនធំគឺសុទ្ធតែជាធនាគារដែលមានម្ចាស់ភាគហ៊ុនជាក្រុមហ៊ុនមកពីប្រទេសកូរ៉េខាត្បូង។ ខាងក្រោមនេះគឺជាធនាគារដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជាដែលមានម្ចាស់ភាគលាភជាក្រុមហ៊ុនកូរ៉េ។

 

. KB Prasac Bank

. Shinhan Bank

. Kookmin Bank

. PPCBank

. DGB Bank

. Booyoung Khmer Bank

. NongHyup Finance

. Industrial Bank of Korea

. Woori Bank

 

ចំពោះមូលហេតុដែលក្រុមហ៊ុនកូរ៉េជាពិសេសធនាគារកូរ៉េជាច្រើនបានវិនិយោគបើកធនាគារនៅកម្ពុជាច្រើនគឺដោយសារតែនៅប្រទេសកម្ពុជា ក្រុមហ៊ុនកូរ៉េមើលឃើញថាវិស័យធនាគាររីកចម្រើនលឿនហើយឱកាសរីកចម្រើនខ្ពស់បើធៀបនឹងការវិនិយោគក្នុងវិស័យធនាគារនៅកូរ៉េផ្ទាល់ខណៈប្រទេសកូរ៉េជាប្រទេសរីកចម្រើនសម្រាប់ហើយ។ 

 

ទាក់ទងនឹងធនាគារកូរ៉េនេះដែរសម្រាប់បងប្អូនដែលចង់ប្រើប្រាស់សេវាធនាគារ Woori Bank ដូចជាសេវាបញ្ញើសន្សំបានការប្រាក់ខ្ពស់និងសេវាកម្មកម្ចីផ្សេងៗទាក់អាចទាក់ទងលេខទូរស័ព្ទ 081 331 333៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia