យោងតាមទិន្នន័យចុងក្រោយបង្អស់សម្រាប់ឆ្នាំ ២០២៦ ពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank), និងធនាគារADB បានបង្ហាញអំពីប្រទេសចំនួន១០ ដែលមានប្រជាជនជាប់បំណុលច្រើនជាងគេបំណុលបំផុតនៅអាស៊ី ធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនីមួយៗ(GDP)៖
១. ប្រទេសជប៉ុន៖ ២៥០ទៅ២៦០ % នៃចំនួន GDP សរុប។
២. ប្រទេសសិង្ហបុរី៖ ១៦០ទៅ១៧០% នៃចំនួន GDP សរុប។
៣. ប្រទេសស្រីលង្កា៖ ១០០ទៅ១១០% នៃចំនួន GDP សរុប។
៤. ប្រទេសបារ៉ែន៖ ១២0%នៃចំនួនGDP សរុប។
៥. ប្រទេសប៉ាគីស្ថាន៖ ៧៤ទៅ៨%នៃចំនួនGDP សរុប។
៦. ប្រទេសឥណ្ឌា៖ ៨០ទៅ៨%នៃ ចំនួនGDP សរុប។
៧. ប្រទេសឡាវ៖ ១០៥ទៅ១១០% នៃចំនួន GDP សរុប។
៨. ប្រទេសម៉ាល់ឌីវ៖ ១១០ទៅ១១៥នៃ ចំនួនGDP សរុប
៩. ប្រទេសម៉ាឡេស៊ី៖ ៦៥ទៅ៦៨% នៃចំនួន GDP សរុប។
១០. ប្រទេសថៃ៖ ៦០ទៅ៦% នៃចំនួន GDP សរុប។
សូមបញ្ជាក់ផងដែរថាប្រទេសដែលមានហានិភ័យខ្ពស់ (ឡាវ និង ម៉ាល់ឌីវ)ដោយប្រទេសទាំងពីរនេះមានបញ្ហាប្រឈមខ្លាំង ដោយសារបំណុលភាគច្រើនជាបំណុលបរទេស (External Debt) ដែលត្រូវសងជាប្រាក់ដុល្លារអាមេរិក ធ្វើឱ្យប៉ះពាល់ដល់អត្រាប្តូរប្រាក់ និងទុនបម្រុងជាតិ។
ចំណែកប្រទេសដែលមានភាពបត់បែនប្រសើរ (ម៉ាឡេស៊ី និង ថៃ)៖ ទោះបីជាអត្រាបំណុលធៀបនឹង GDP ហាក់ដូចជាខ្ពស់ (លើសពី ៦០%) ប៉ុន្តែរចនាសម្ព័ន្ធបំណុលភាគច្រើនជាប្រាក់កម្ចីក្នុងស្រុក និងជារូបិយប័ណ្ណជាតិ ដែលជួយកាត់បន្ថយហានិភ័យពីការប្រែប្រួលអត្រាប្តូរប្រាក់សកល៕


