ពិភពលោករអ៊ូប្រេងឡើងថ្លៃ! នេះជាប្រទេសទាំង៩ក្នុងលោក តម្លៃប្រេងក្រោម២ពាន់រៀលក្នុង១លីត្រ
Toeuy HongMARCH 12 20261.6 K views

 ពិភពលោកកំពុងជួបបញ្ហាប្រេងសំាងឡើងថ្លៃដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាដែលជាតំបន់ស្ដុកប្រេងរបស់ពិភពលោក។ បើទោះជាតម្លៃប្រេងក្នុងប្រទេសជាច្រើនឡើងថ្លៃពិតមែនក៏មានប្រទេសមួយចំនួនអាចរក្សាតម្លៃឲ្យទាបបំផុតមិនគួរឲ្យជឿ។

 

ខាងក្រោមនេះគឺប្រទេសទាំង៩នៅលើពិភពលោកដែលមានតម្លៃប្រេងសំាងទាបបំផុតពោលគឺតម្លៃប្រេងរបស់ប្រទេសទាំងនេះក្រោម២ពាន់រៀលក្នុងមួយលីត្រ។

 

. ប្រទេស វេណេស៊ុយអេឡាន តម្លៃប្រេងសាំងប្រមាណ០.០៣០ដុល្លារក្នុងមួយលីត្រ

. ប្រទេសអ៊ីរ៉ង់ តម្លៃប្រេងប្រមាណ០.០៣០ដុល្លារក្នុងមួយលីត្រ

. ប្រទេសលីប៊ី តម្លៃប្រេងសាំងប្រមាណ០.០៣០ដុល្លារក្នុងមួយលីត្រ

. ប្រទេសអង់ហ្គោលឡា តម្លៃប្រេងសាំង០.៣៣ដុល្លារក្នុងមួយលីត្រ

. ប្រទេសគុយវ៉ែត តម្លៃប្រេងសាំង០.៣៤ដុល្លារក្នុងមួយលីត្រ

. ប្រទេសអាល់ហ្សេរី តម្លៃប្រេងសាំង០.៣៦ដុល្លារក្នុងមួយលីត្រ

.  ប្រទេសតូមិននីស្ថានតម្លៃប្រេង០.៤៣ដុល្លារក្នុងមួយលីត្រ

. ប្រទេសអេហ្ស៊ីបតម្លៃប្រេងសំាង០.៤៤ដុល្លារក្នុងមួយលីត្រ

. ប្រទេសកាហ្សាក់ស្ថានតម្លៃប្រេងសាំង០.៤៨ដុល្លារក្នុងមួយលីត្រ

 

តាមពិតទៅមានកត្តាមួយចំនួនដែលធ្វើឲ្យប្រទេសទាំងនេះអាចរក្សាតម្លៃប្រេងសំាងឲ្យនៅទាបបាន ហើយកត្តាទាំងនោះមានដូចជា ការផលិតប្រេងបានច្រើនក្នុងប្រទេសដូចជាប្រទេសវេណេស៊ុយអេឡានិងអ៊ីរ៉ង់ជាដើម។ លើសពីនេះប្រទេសមួយចំនួនរដ្ឋាភិបាលមានកញ្ចប់ថវិកាក្នុងការរក្សាតម្លៃប្រេងមិនឲ្យឡើងថ្លៃ។ ចំណែកប្រទេសមួយចំនួនទៀតមិនគិតពន្ធលើការនាំចូលប្រេងឡើយដែលធ្វើឲ្យតម្លៃប្រេងធូរថ្លៃ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia