ដំណឹងល្អ! ក្រុមហ៊ុនធំ១ កំពុងស្នើសុំបង្កើតរោងចក្រថ្មី នៅលើផ្ទៃដី ៤ហិកតា ក្នុងខេត្តសំណាង១នេះ
ធី ស្រីល័ក្ខJUNE 3 20261 K views

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលកំពុងតែរស់នៅក្នុងខេត្តកណ្តាល ខណៈកាលពីថ្មីនេះៗក្រុមហ៊ុន COSMIC OIL CAMBODIA CO., LTD កំពុងធ្វើការស្នើសុំបង្កើតរោងចក្រនៅលើផ្ទៃដី ៤ហិកតានៅខេត្តកណ្តាល នៅពេលដែលរោងចក្រនេះលេចរូបរាងឡើងក៏នឹងបង្កើនឱកាសការងារជាច្រើនកន្លែងជូនប្រជាជននៅតំបន់នោះផងដែរ។

 

បើតាមការដកស្រង់ពី ក្រសួងបរិស្ថាន បានឲ្យដឹងថា គម្រោងស្នើសុំបង្កើតរោងចក្រផលិតប្រេងរំអិលរបស់ក្រុមហ៊ុន COSMIC OIL CAMBODIA CO., LTD មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ហើយរោងចក្រនេះ កំពុងសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាSAFEGUARD MANAGEMENT and CONSTRUCTION CO., Ltd

២២

គួរជម្រាបថា រោងចក្រនេះកំពុងស្ថិតក្នុងការវាយតម្លៃដើម្បីធានាថាម្ចាស់គម្រោងពិតជាបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារបរិស្ថាន តាមរយៈការប្តេជ្ញាអនុវត្តវិធានការកាត់បន្ថយ និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននានាដែលអាចកើតមានឡើងទាំងលើធនធានរូបសាស្ត្រ ជីវសាស្ត្រ និងសេដ្ឋកិច្ច-សង្គម ដើម្បីជំរុញឱ្យដំណើរការគម្រោងប្រព្រឹត្តទៅស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព និងអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

២៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia