ចំនួនមានកំណត់! កន្លែងធំ១នៅភ្នំពេញប្រកាសបើកបង្រៀនធ្វើនំហ្រ្វីៗមិនយកលុយសូម្បីមួយរៀល
ធី ស្រីល័ក្ខDECEMBER 2 2025787 views

កន្លងមកដើម្បីរៀនវគ្គធ្វើនំ ប្រាកដណាស់យើងត្រូវចំណាយលុយខ្ទង់ពាន់ដុល្លារឯណោះទើបអាចរៀនបាន ប៉ុន្តែពេលនេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលចង់សិក្សាជំនាញធ្វើនំដោយមិនអស់លុយសូម្បីមួយរៀល ខណៈពេលនេះមានកន្លែងល្បីមួយនៅភ្នំពេញកំពុងប្រកាសបើកវគ្គបង្រៀនធ្វើនំចំនួន៥ថ្ងៃដោយឥតគិតថ្លៃផងដែរ។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ Wilmar CLV បានឱ្យដឹងថា ដើម្បីចែករំលែកចំណេះដឹងធ្វើនំដល់អ្នករាល់គ្នាពេលនេះ Wilmar CLV មានបើកវគ្គបង្រៀនធ្វើនំខ្លីៗឥតគិតថ្លៃមានរយៈពេល ០៥ថ្ងៃ។ ចាប់ពីថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់អ្នកដែរចង់រៀនសូមបងប្អូនធ្វើការចុះឈ្មោះក្នុងលីងមួយនេះ  https://forms.office.com/r/hcfxsgkmAA

 

យ៉ាងណាមិញ ចំពោះអ្នកដែលចុះឈ្មោះរួចល្ងាចថ្ងៃព្រហស្បតិ៍ក្រុមកាងារ Wilmar CLV និងខលទៅបញ្ជាក់ថាបងប្អូនមានឈ្មោះបានចូលរៀនវគ្គឥតគិតថ្លៃរយៈពេល០៥ថ្ងៃនេះរឺទេ បើសិនមិនបានទទួលការខលបញ្ជាក់គឺបងៗមិនបានមកទេសូមចុះឈ្មោះនៅវគ្គក្រោយៗទៀត។

 

ជាមួយគ្នានោះដែរ សម្រាប់នំដែលនិងត្រូវយកមកបង្រៀនមានដូចជា៖ នំ Palm Cookies, នំ Focaccia Bread, នំ Brown Bread នំ​ Chocolate Cup Cake និងនំ Eclair។ បង្រៀនពេលព្រឹកចាប់ពីម៉ោង៩:០០ ព្រឹករហូតដល់ម៉ោង១១:៣០ ព្រឹក ពេលរសៀលចាប់ពីម៉ោង២:០០ រសៀលរហូតដល់ម៉ោង ៤:៣០ ល្ងាច ។

 

គូសបញ្ជាក់ថា ទីតាំងដែលបង្រៀននៅមជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន ស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី៣ ក្រោយអគារវឌ្ឍនៈអាចធ្វើការទំនាក់ទំនងបន្ថែមតាមលេខទូរស័ព្ទ ០២៣ ៩០១ ៦៧៣ វីលម៉ា ស៊ីអិលវីគ្រុប ជាអ្នកឧបត្ថមទីតាំង សម្ភារៈ និងផលិតផលផ្សេងៗក្នុងការបង្រៀនការបង្រៀនគឺផ្តល់ជូនដោយឥតគិតថ្លៃពីវីលម៉ាស៊ីអិលវី៕

១៣

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia