ស្អាត ឆ្លាត ពូកែ! គូស្នេហ៍ Content Creator វ័យក្មេង២គូ ចាប់ដៃគ្នាចេញរកស៊ីរហូតសល់ទាំងស្នេហា សល់ទាំងជំនួញ
ធី ស្រីល័ក្ខMARCH 29 20241.2 K views

ការជ្រើសរើសដៃគូជីវិតពិតជាសំខាន់ខ្លាំងណាស់ ព្រោះកាលណាដែលអ្នករើសដៃគូត្រូវគឺស្មើនឹងជីវិតទទួលជោគជ័យ៥០ភាគរយហើយ ព្រោះដៃគូជីវិតប្រៀបបីដូចជាដៃឆ្វេង ដៃស្តាំ ដែលជួយបំពេញចំណុចខ្វះខាតឱ្យគ្នា និងជ្រោមជ្រែងឱ្យសម្រេចគោលដៅរួមគ្នា។ ជាក់ស្តែងដូចជា គូស្នេហ៍ Content Creator វ័យក្មេង២គូនេះ ចាប់ដៃគ្នាចេញរកស៊ីរហូតសល់ទាំងស្នេហានិងសល់ទាំងជំនួញ៖

៥១

១. Content Creator ហេង វិសាល និងស្រីនា

គ្រាន់តែបង្ហើបឈ្មោះ Content Creator ទាំង២ រូបនេះ ប្រិយមិត្តអ្នកអានប្រាកដជាស្គាល់យ៉ាងច្បាស់ជាមិនខានឡើយ ព្រោះកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ អ្នកទាំង២ ទើបដឹងដៃគ្នារៀបអាពាហ៍ពិពាហ៍យ៉ាងអាធឹកអាធមល្បីពេញស្រុកខ្មែរផងដែរ។ ក្រៅពីជោគជ័យទៅលើជីវិតជាគូ កាលពីនៅជាគូដណ្តឹងនឹងគ្នា គូស្នេហ៍វ័យក្មេងទាំង២ នេះក៏បានចាប់ដៃគ្នា បង្កើតជំនួញរួមគ្នា ដោយបង្កើតផលិតផលថែរក្សាសម្រស់ដែលផលិតផលនោះឈ្មោះថា WeYoung Cambodia ។

53
55

ចំពោះផលិតដែលអ្នកទាំង២យកមកលក់នេះ បានចំណាយ​រយៈពេល​ ២ ឆ្នាំ​ ទេីបចេញជារូបរាងនេះដែលមាន ៣ពណ៌​ក្នុង​ការជ្រើសរើស​ ដូច្នេះប្រសិនបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេក WeYoung Cambodia ផ្ទាល់បាន។

២. Content Creator ពេជ្រ ពិសី និងគូដណ្ដឹង

កញ្ញា ពេជ្រ ពិសី គឺជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបនៅលើបណ្ដាញសង្គមដែលមានអ្នកតាមដានរហូតដល់ជាងមួយលាននាក់ឯណោះ ខណៈវីឌីអូរបស់កញ្ញាភាគច្រើនគឺផ្តោតខ្លាំងទៅលើដំណើរកម្សាន្ត និងបទពិសោធន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែជាអ្នកផលិតមតិកានោះទេ កញ្ញានិងគូដណ្តឹងក៏មានជំនួញផ្ទាល់មួយផងដែរ មានឈ្មោះថា ផ្កា-Phka រកស៊ីក្នុងវិស័យសម្រស់។

៥២

ក្រឡេកមកមើលប្រវត្តិស្នេហាវិញ កញ្ញា ពេជ្រ ពិសី បានទម្លាយប្រាប់មហាជនថា តាមពិតទៅស្នេហារបស់ខ្លួនមិនទទួលបានការពេញចិត្តពីឪពុកម្ដាយនោះទេ ដោយនាគ្រានោះនាងបានផ្ដើមទំនាក់ទំនងស្នេហាតាំងនៅវ័យក្មេងខ្ទង់អាយុ ១៥-១៦ឆ្នាំមកម្ល៉េះ។ ចំពោះសំណួរថាតើធ្វើយ៉ាងណាទើបអ្នកទាំងពីរបានឈានដល់ការភ្ជាប់ពាក្យជាមួយគ្នា ? លោក ឆៃ ដែលជាគូដណ្ដឹងបានបញ្ជាក់ថា ឪពុកម្តាយមើលឃើញលទ្ធផលហើយបានជឿ តែសម្រាប់លោកវិញជឿមុននឹងឃើញលទ្ធផល និងច្បាស់ថាលើខ្លួនឯងថាពិតជាអាចធ្វើបាន ១០០%។

៥០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia