រដ្ឋកំពុងពិភាក្សាលើការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញឆ្លងកាត់ផ្សារ Aeon៣ ឆ្ពោះទៅព្រលានយន្ដហោះថ្មី
Srey NuthJULY 3 20231.5 K views

រាជរដ្ឋាភិបាលបាន និងកំពុងសិក្សាសម្រាប់ការសាងសង់ផ្លូវរថភ្លើងធុនស្រាលមួយខ្សែដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ខណៈផ្លូវដែកនោះអា​ចនឹងតភ្ជាប់ទៅផ្សារទំនើប Aeon មានជ័យផងដែរ។ នេះបើតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងពិធីដាក់ជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអីអន ម៉លមានជ័យ(ផ្សាអីអន៣) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងតែពិភាក្សាគ្នាលើរថភ្លើងធនស្រាល ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញ មកព្រលានយន្តហោះថ្មី នៅតាខ្មៅរបស់យើង ហើយបើយើងធ្វើបាន ខ្ញុំសង្ឃឹមថាថ្ងៃណាមួយយើងនឹងមានស្ថានីចុះ និងឡើង នៅផ្សារទំបើAeonមានជ័យផងដែរ

357092083 586413313669667 8004175496948927385 N

ក្នុងនោះដែរឯកឧត្តមក៏បានបន្តថា អ៊ីចឹងបើយើងចង់ទិញអីវ៉ាន់ នៅAeon មានជ័យ ជិះរថភ្លើងក្រោមដី ឬរថភ្លើងធនស្រាលពីព្រលានយន្តហោះ ឈប់នៅផ្សារទំនើបAeon មានជ័យអាចមានចំណតមួយ ដែលមានឈ្មោះថា​ Station មានជ័យ  ដើម្បីដឹកប្រជាពលរដ្ឋខ្មែរ និងជនបទរទេសទាំងអស់ទៅលេងផ្សារទំនើប Aeonមានជ័យ

គួរជម្រាបផងដែរថា ក្រៅពីគម្រោងខាងលើ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននិងកំពុងធ្វើការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលដែលតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប និងគម្រោងផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតមករាជធានីភ្នំពេញ និងពីរាជធានីភ្នំបេញតភ្ជាប់ទៅក្រុងបាវិតព្រំដែនវៀតណាមផងដែរ៕

អត្ថបទដោយ៖ ឌឿក ស្រីនុត

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia