ស្ងាត់ៗសល់ ៩ គីឡូម៉ែត្រទៀត គម្រោងផ្លូវថ្មីតភ្ជាប់ភ្នំបូកគោមកផ្លូវជាតិលេខ៤ នឹងបញ្ចប់ការឈូសឆាយហើយ
Bunthoeun KoemMARCH 21 20237 K views

គិតចាប់ពីថ្ងៃចាប់ផ្ដើ​មរហូតដល់បច្ចុប្បន្នគម្រោងផ្លូវថ្មី១ខ្សែ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ សម្រេចការឈូសឆាយបានប្រមាណជា៥២គីឡូម៉ែត្រហើយ ខណៈសល់ត្រឹម៩គីឡូម៉េត្រទៀតប៉ុណ្ណោះនឹងបញ្ចប់ការឈូសឆាយតែម្ដង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ សុខាអចលនទ្រព្យ កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៣។​

336877599 248361704312433 7185196151488062290 N

តាមការបញ្ជាក់ពីសុខា អចលនទ្រព្យ បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវនេះផងដែរ។ តាមការពិនិត្យរហូតមកដល់ពេលនេះ ការឈូសឆាយគឺសម្រេចបាន៥២គីឡូម៉ែត្រហើយ នៅសល់ត្រឹមតែ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ  នឹងបញ្ចប់ការឈូសឆាយក្នុងពេលឆាប់ៗខាងមុខនេះ។

336394839 885984066012128 3171333691312873250 N

គួររំលឹកដែរថា អំឡុងខែតុលា​ ឆ្នាំ​២០២២ កន្លងទៅឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ​បាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​លោក​ឧកញ៉ា​ សុខ​ គង់​ ដើម្បីរៀបចំចាប់ផ្តើម​បើក​​ការដ្ឋាន​ឈូសឆាយ​សម្អាត​បាតផ្លូវ​ ខណៈផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។

សូមជម្រាបផងដែរថា  គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ៕

Photo 2023 03 21 15 48 12

336879934 214847441227004 2727910321299501243 N

អត្ថបទដោយ៖ ឌឿក​ ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia