ដំណឹងល្អ!ការស្ថាបនាផ្លូវថ្មីពីទីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤សម្រេចបានប្រមាណ៤០ គីឡូម៉ែត្រហើយ
Bunthoeun KoemJANUARY 16 2023393 views

ផ្លូវថ្មីមួយខ្សែ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះឈូសឆាយសម្រេចបានប្រមាណជា៤០គីឡូម៉ែត្រហើយ គិតត្រឹមខែមករាឆ្នាំ២០២៣​នេះ។

យោងតាមការចេញផ្សាយរបស់គេហទំព័រ សុខាអចលនទ្រព្យ កាលពីថ្ងៃ១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថាផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី។

គួររំលឹកឡើងវិញថាកាលពីថ្ងៃ​អង្គារ៍​ទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ ​លោក​ឧកញ៉ា​សុខ​ គង់​ និងឯកឧត្តមបណ្ឌិត​ម៉ុង​ ឫទ្ធី​មានការ​ជួយ​សម្របសម្រួល​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា​ សុផារ៉ា​រដ្ឋមន្ត្រី​​ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​ ដេីម្បី​រៀបចំ​គំរោង​សាងសង់​ផ្លូវ​ប្រវែង​១៥គីឡូម៉ែត្រ​ តភ្ជាប់​ពីផ្លូវ​ជាតិ​លេខ៤ត្រង់​ចន្លោះ​គីឡូម៉ែត្រ​១៥៨+២៩០ ឆ្ពោះទៅ​ជើង​ភ្នំ​បូកគោ​ ទៅដល់​មាត់​ជ្រោះ​អន្លង់​ក្រពើ​ខាងលិច​ ក្នុង​ភូមិ​អន្លង់ក្រពើ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដែលត្រូវ​ឆ្លងកាត់​តាម​ចំការ​ដូងប្រេង​ទាំងស្រុង​តែម្តង​។​

បន្ទាប់ពីនោះនៅក្នុងកំឡុងខែតុលា​ ឆ្នាំ​២០២២ កន្លងទៅឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ​បាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​លោក​ឧកញ៉ា​សុខ​ គង់​ ដើម្បីរៀបចំចាប់ផ្តើម​បើក​​ការដ្ឋាន​ឈូសឆាយ​សំអាត​បាតផ្លូវ​ ​គឹតមកដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ខែតុលា​ឆ្នាំ​២០២២។

គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន​សុខាអូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម៕

324410597 699662065099620 2948514497723835926 N

324334278 538802458310827 2935379449999249048 N

321611754 1598468177289719 6741715204393807641 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia