ផ្លូវជាតិលេខ៤ សាងសង់ដល់ណាហើយ? ខណៈតាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់សព្វគ្រប់នៅឆ្នាំ២០២៥
Bunthoeun KoemFEBRUARY 18 2024338 views

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខលេខ៤ ប្រហែងជិត ២០០ គីឡូម៉ែត្រដែលតភភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្ដព្រះសីហនុ បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។ ក្នុងនោះដែរ បើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវខាងលើសម្រេចការសាងសង់បានជាង ៧០ ភាគរយហើយ។

421190317 7433828333307897 4197632646213983975 N

សូមជម្រាបថា តាមផែនការដែលបានគ្រោងទុកកំណាត់ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ ត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤នេះ។ ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។

គួរបញ្ជាក់ថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ នេះគឺមានប្រវែង ១៩៧ គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង ដែលមានក្រាលកៅស៊ូ AC ។ ចំពោះថវិកាសាងសង់មានសរុប ១១០ លានដុល្លារ ដែលជា កម្ចីសម្បទាន ពីធនាគារពិភពលោក៕

6b981304 8b8f 44d6 8b22 3098e2fafd4b

4e597fce 27bd 425e B41f C88dcbf39afa

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia