កុំភ័យ! មានអាជីវកម្ម ៣ ប្រភេទនេះក្នុងដៃ អាចបង្កើតចំណូលបានទៀងទាត់ ទោះជាសេដ្ឋកិច្ចធ្លាក់ចុះ ក៏ដោយ
Chan SophonSEPTEMBER 11 2026787 views

​នៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ភាពប្រឈមមុខនៃទីផ្សារបានធ្វើឲ្យម្ចាស់អាជីវកម្មជាច្រើន ចាប់ផ្តើមងាកមកចាប់អារម្មណ៍លើពាក្យថា ស្ថេរភាព និង ចំណូលទៀងទាត់។ ព្រោះអាជីវកម្មដែលល្បី និងមានគេធ្វើច្រើន តែងតែជួបហានិភ័យខ្ពស់ ក្រោយអតិថិជនលែងគាំទ្រ។ ប៉ុន្តែ អាជីវកម្មដែលផ្តោតលើ តម្រូវការ និងសេវាកម្មប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ បែរជាអាចឈរជើងយ៉ាងរឹងមាំ និងរកប្រាក់ចំណូលបានជាប្រចាំរៀងរាល់ខែផងដែរ។ ខាងក្រោមនេះជាអាជីវកម្ម ៤ ក្រុមធំៗនៅកម្ពុជា ដែលមានភាពធន់បំផុត បើទោះបីសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ៖

 

១.ការផ្គត់ផ្គង់អាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ៖ ទោះបីជាមនុស្សកាត់បន្ថយការទិញទំនិញម៉ាកល្បីៗ ឬរបស់ប្រើប្រាស់ប្រណីតៗ ក៏ពួកគេមិនអាចកាត់បន្ថយការហូបចុកប្រចាំថ្ងៃបានដែរ។ ការលក់ដូរ ឬបោះដុំបន្លែ ត្រី សាច់ ស៊ុត ឬគ្រឿងទេស ទៅឲ្យអាហារដ្ឋាន ហាងកាហ្វេ និងសណ្ឋាគារ គឺជាប្រភពចំណូលដែលរត់រាល់ថ្ងៃមិនចេះរីងស្ងួត។ មួយវិញទៀត បងប្អូនអាចទិញសិទ្ធធ្វើជាភ្នាក់ងារសេវាដឹកជញ្ជូនទំនិញអីវ៉ាន់ ពីរាជធានីភ្នំពេញ និងបណ្តាខេត្ត ព្រោះវាគឺជា សរសៃឈាម ដែលទ្រទ្រង់ពាណិជ្ជកម្មក្នុងស្រុកឲ្យដំណើរការជាប្រចាំ។

 

២.សេវាកម្មជួសជុល ថែទាំ និងសុខភាព៖ ចំណុចពិសេសនៃវិបត្តិសេដ្ឋកិច្ច គឺវាតម្រូវឲ្យមនុស្សប្តូរពីការ ទិញរបស់ថ្មីមកជា ការជួសជុល និងថែទាំរបស់ចាស់ឲ្យប្រើប្រាស់បានយូរវិញ។ សេវាកម្មជាងម៉ាស៊ីនត្រជាក់ ជាងអគ្គិសនី ឬទុយោទឹក និងយានដ្ឋានជួសជុលយានយន្ត។ របរទាំងនេះនៅពេលមានបញ្ហា គឺអតិថិជនត្រូវតែចំណាយលុយជួសជុលភ្លាមៗ មិនអាចពន្យារពេលបានទេ។ រីឯខាងឱសថស្ថាន និងគ្លីនិកពិគ្រោះជំងឺទូទៅវិញក៏សំខាន់ដែរ។ សុខភាពគឺជាតម្រូវការដំបូងបំផុត ដោយអាជីវកម្មលក់ថ្នាំពេទ្យ និងការពិគ្រោះជំងឺកម្រិតមូលដ្ឋាន នៅតែជាជម្រើសដំបូងដែលប្រជាជនត្រូវចំណាយ។

 

៣.សេវាកម្មអប់រំ និងការអភិវឌ្ឍជំនាញ៖ នៅពេលទីផ្សារការងារមានការប្រកួតប្រជែងខ្លាំង ប្រជាជន និងយុវជនកាន់តែខិតខំរៀនបន្ថែម។ ការបើកជាសាលាបង្រៀនភាសាបរទេស (អង់គ្លេស/ចិន) ជំនាញឌីជីថល និងកុំព្យូទ័រ ក៏ទទួលបានចំណូលបង់ថ្លៃសាលាទៀងទាត់ជារៀងរាល់ខែផងដែរ។ 

 

យ៉ាងណាមិញ ការបង្កើតអាជីវកម្មឲ្យមាន ចំណូលចូលទៀងទាត់ មិនមែនជាការរត់តាម Trend មួយគ្រានោះទេ ប៉ុន្តែវាជាការ ដោះស្រាយបញ្ហាពិតប្រាកដ និងជាតម្រូវការខ្វះមិនបានរបស់មនុស្ស និងអាជីវកម្មជុំវិញខ្លួន។ ដូច្នេះ បើបងប្អូនកំពុងពិចារណាចង់បើកអាជីវកម្មទាំងនេះ សូមកុំស្ទាក់ស្ទើរ ព្រោះទាំងនេះ សុទ្ធតែជារ​បរ ដែលអាចរកលុយ ឬចំណូលបានស្ថិតស្ថេរមិនងាយធ្លាក់ចុះឡើយ៕

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia