អបអរសាទរ ការបើកសម្ពោធជាផ្លូវការ «ទីតាំងការិយាល័យកណ្តាលថ្មី» របស់ក្រុមហ៊ុន អេស៊ា រៀល អ៊ីស្ទេត ខេមបូឌា (𝐀𝐑𝐂)
Sreymom ChaOCTOBER 27 2025

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទទី ២៧ ខែតុលា ឆ្នាំ ២០២៥នេះក្រុមហ៊ុន អេស៊ា រៀល អ៊ីស្ទេត ខេមបូឌា (𝐀𝐑𝐂) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវ «ទីតាំងការិយាល័យកណ្តាល» ដែលរំលេចនូវរចនាបទបែបថ្មី មានទីតាំងស្ថិតនៅបុរី ដឹព្រេមៀលែន ផ្ទះលេខ១០៩ និង ១១១ ផ្លូវ Avenue B ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងពិធីសម្ពោធខាងលើនេះ មានការកាត់ខ្សែរបូរជុំគណ:គ្រប់គ្រងគ្រប់រូប និងមានការឡើង ថ្លែងសុន្ទរកថាពី លោក ជា សុផល ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន 𝐀𝐑𝐂 លោកបានលើកពីចំណាប់អារម្មណ៏ក៏ដូចជាប្រវត្តិខ្លីៗរបស់ក្រុមហ៊ុន ៖ “𝐀𝐑𝐂 បានឈរជើងយ៉ាងមាំដែលមានអាយុកាលជិត ២០ឆ្នាំលើទីផ្សារកម្ពុជា ព្រមទាំងមានសាខា និងភ្នាក់ងារ តាមបណ្តាខេត្តផ្សេងៗដូចជា ៖ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងកំពង់ចាម។ លើសពីនេះ 𝐀𝐑𝐂 ក៏ទទួលបានពានរង្វាន់ “ក្រុមហ៊ុនស្រាវជ្រាវ និងវាយតម្លៃអចលនវត្ថុឆ្នើមប្រចាំឆ្នាំ” ក្នុងព្រឹត្តិការណ៍ "ពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំលើកទី5" ដែលរៀបចំឡើងដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (𝐂𝐕𝐄𝐀 2024) ទៀតផង ជាក់ស្តែងក្រុមហ៊ុន មកទល់បច្ចុប្បន្នយើងមានដៃគូរសហការជិត ៤០ស្ថាប័ន ព្រមទាំងមានការទទួលស្គាល់ពីសំណាក់អតិថិជនជាច្រើនផងដែរ សេវាកម្មចម្បងរបស់យើងមានដូចជា៖
១.  សេវាកម្មវាយតម្លៃអចលនវត្ថុ
២. ភ្នាក់ងារ ទិញ លក់ ជួល អចលនវត្ថុ
៣. ប្រឹក្សាលក់ និងធ្វើទីផ្សារគម្រោង
៤. ស្រាវជ្រាវ និងប្រឹក្សាអភិវឌ្ឍគម្រោង”។

ការបើកសម្ពោធការិយាល័យកណ្តាល ដែលរំលេចរូបរាងរចនាបទថ្មីនេះ ប្រៀបដូចជាសមិទ្ធផលមួយទៀតដែលធ្វើឡើងក្នុងគោលបំណង ផ្លាស់ប្តូរបរិយាកាសថ្មីក៏ដូចជាពង្រឹងគុណភាពសេវាកម្មនិងជាភាពងាយស្រួលក្នុងការផ្តល់សេវាកម្មទៅដល់ដៃគូសហការ និងអតិថិជន។

ក្រុមហ៊ុន អចលនវត្ថុ ARC តែងតែផ្ដល់ជូនដំណោះស្រាយអចលនវត្ថុជូនអតិថិជន ប្រកបដោយជំនាញវិជ្ជាជីវៈ ប្រសិទ្ធិភាព និងភាពច្បាស់លាស់ជានិច្ច ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនយើងផ្ទាល់គឺ «សុចរិតភាពគឺជាអាទិភាពរបស់ពួកយើង»។
ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រឹក្សាការទិញ-លក់ ជួលអចលនវត្ថុ (ផ្ទះ ដី ឃ្លាំង..) របស់លោកអ្នកដោយមានទំនុកចិត្តនិងមានប្រសិទ្ធភាពខ្ពស់ ឬទទួលបានទិន្នន័យសុក្រិតនៃការវាយតម្លៃអចលនវត្ថុក្នុងគោលបំណងណាមួយ អាចអញ្ជើញមកប្រឹក្សាផ្ទាល់ជាមួយភ្នាក់ងារជំនាញរបស់ក្រុមហ៊ុន ARC តាមរយ:អាសយដ្ឋានខាងលើ ឬធ្វើការឆែកពត៌មានបន្ថែមតាមរយ:ហ្វេសប៊ុកផេក
@Asia Real estate Cambodia (attact link)
ចំពោះលេខទំនាក់ទំនង៖ +𝟴𝟱𝟱 𝟮𝟯 𝟵𝟬𝟭 𝟵𝟳𝟬 +𝟴𝟱𝟱 𝟭𝟲 𝟲𝟲𝟲 𝟭𝟯𝟵

សូមទស្សនាកម្រងទិដ្ឋភាពមួយចំនួនក្នុងថ្ងែសម្ពោធជាផ្លូវការនៃការិយាល័យកណ្តាលថ្មីរបស់ 𝐀𝐑𝐂 

Photo 2025 10 27 18 39 40

Photo 2025 10 27 18 39 47

Photo 2025 10 27 18 39 53

Photo 2025 10 27 18 40 00

Photo 2025 10 27 18 40 07
 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia