អបអរសាទរ! កិត្តិយសដ៏ឧត្តុង្គឧត្តម! ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក ប៉ុល ពន្លឺ
Sreymom Cha•NOVEMBER 20 2026•14.1 K views

ប្រធានក្រុមប្រឹក្សា និងជាសហស្ថាបនិកក្រុមហ៊ុន យូ អិន អាយ គ្រុប (UNI Group)


ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦៖ លោក ប៉ុល ពន្លឺ ប្រធានក្រុមប្រឹក្សា និងជាសហស្ថាបនិកក្រុមហ៊ុន យូ អិន អាយ គ្រុប (UNI Group) បានទទួលគោរមងារ «ឧកញ៉ា» ជាផ្លូវការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារនេះជូនលោក។

Photo 2026 11 20 10 53 21

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការប្រោសព្រះរាជទានគោរមងារ «ឧកញ៉ា» ជូនលោក 
ប៉ុល ពន្លឺ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ UNI Group សូមសម្តែងនូវអំណរសាទរដ៏ស្មោះស្ម័គ្រ និងក្តីមោទនភាពយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា ប៉ុល ពន្លឺ ដែលបានទទួលគោរមងារដ៏ឧត្តុង្គឧត្តមនេះ។

Photo 2026 11 20 10 53 16


គួរបញ្ជាក់ផងដែរថា ក្រៅពីភាពជោគជ័យក្នុងវិស័យធុរកិច្ច ឧកញ៉ា ប៉ុល ពន្លឺ ក៏តែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងសកម្មភាពមនុស្សធម៌នានា តាមរយៈការបរិច្ចាគថវិកា និងការឧបត្ថម្ភគាំទ្រដល់សកម្មភាពសប្បុរសធម៌ ដែលឆ្លុះបញ្ចាំងពីស្មារតីចែករំលែក ការយកចិត្តទុកដាក់ចំពោះសហគមន៍ និងការរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម។


ក្នុងនាមជាប្រធានក្រុមប្រឹក្សា និងជាសហស្ថាបនិកក្រុមហ៊ុន UNI Group ឧកញ៉ា ប៉ុល ពន្លឺ នឹងបន្តផ្តោតលើការជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព ការពង្រឹងភាពជាដៃគូ និងការរួមចំណែកដល់ភាពរីកចម្រើន
នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

Photo 2026 11 20 10 53 10


ស្របតាមចក្ខុវិស័យអភិវឌ្ឍអាជីវកម្មរយៈពេលវែង UNI Group បាននិងកំពុងពង្រឹងប្រព័ន្ធអាជីវកម្មចម្រុះរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន៖ អចលនទ្រព្យ កសិឧស្សាហកម្ម ពាណិជ្ជកម្ម សិប្បកម្ម បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក។ ក្នុងនោះ ក្រុមហ៊ុន និងអាជីវកម្មដែលស្ថិតក្រោម UNI Group រួមមាន៖
1.    Unique Noble Investment Co., Ltd. – វិស័យអភិវឌ្ឍន៍ និងវិនិយោគអចលនទ្រព្យ
2.    Pinex Agro Co., Ltd. – វិស័យកសិឧស្សាហកម្ម និងកែច្នៃគ្រាប់ស្វាយចន្ទី
3.    Sovannaphumi – វិស័យសិប្បកម្ម និងផលិតផលខ្មែរ
4.    Unique Noble Trading Co., Ltd. – វិស័យពាណិជ្ជកម្ម និងនាំចេញផលិតផល
5.    Pinex Pro Co., Ltd. – វិស័យផលិតកម្មប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មច្នៃប្រឌិត
6.    Pinex Beauty & Salon – វិស័យសម្ផស្ស និងសេវាកម្មថែរក្សាសម្រស់
7.    OPS Solutions Co., Ltd. – វិស័យបច្ចេកវិទ្យា និងដំណោះស្រាយឌីជីថល
8.    Ballangk Mall – វិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)

Photo 2026 11 20 10 53 04


តាមរយៈអាជីវកម្មចម្រុះទាំងនេះ UNI Group បន្តពង្រឹងសក្តានុពលអាជីវកម្ម ពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតឱកាសថ្មីៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបង្កើតនូវគុណតម្លៃប្រកបដោយចីរភាពសម្រាប់សង្គមជាតិ។

Photo 2026 11 20 10 52 58

 

Photo 2026 11 20 10 52 52

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia