អបអរសាទរ សាលារៀនសុវណ្ណភូមិបំបែកកំណត់ត្រាសិស្សនិទ្ទេស 🅰️ ៥ឆ្នាំជាប់គ្នា ដែលមានសិស្សសរុបចំនួន ៤១៨នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ការបំបែកកំណត់ត្រា៥ឆ្នាំជាប់គ្នាបានធ្វើឱ្យសាលារៀនសុវណ្ណភូមិក្លាយខ្លួនទៅជាស្ថាប័នអប់រំឈានមុខគេនៅកម្ពុជា ដោយសិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិទទួលនិទ្ទេស 🅰️ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ៤១៨នាក់។
អ្វីដែលពិសេសជាងនេះគឺ យុវសិស្ស ឃុន ដាលីណា មកពីសាលារៀនសុវណ្ណភូមិ ទីតាំងប៉ោយប៉ែតទី២ ទទួលបាននិទ្ទេស 🅰️ លើលំដាប់ពិន្ទុ ១០០.០០០ ខ្ពស់ជាងគេទូទាំងប្រទេស ទទួលបានរថយន្ដ១គ្រឿងពីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤-២០២៥ សម័យប្រឡង៖ ២៨ សីហា ២០២៥ សាលារៀនសុវណ្ណភូមិទូទាំងរាជធានី-ខេត្ត មានអត្រាជាប់សរុប រហូតដល់ ៩៤.៩០% ឯណ្ណោះ។ លទ្ធផលដ៏អស្ចារ្យនេះ បានឱ្យឃើញយ៉ាងច្បាស់ថា សាលារៀនសុវណ្ណភូមិ គឺជាស្ថាប័នអប់រំដ៏ឈានមុខគេបំផុតមួយ នៅប្រទេសកម្ពុជា ៕