ត្រៀមលុយ! រោងចក្រដំឡើងរថយន្ត GAC តម្លៃជិត២០លាន$ បានសម្ពោធជាផ្លូវការហើយ ខណៈរថយន្ត ៣ ម៉ូដែលនេះនឹងដំឡើងមុនគេ
ធី ស្រីល័ក្ខMAY 14 202637 views

ទីបំផុត ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD បានបើកសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC លើទឹកដីខេត្តកំពង់ឆ្នាំងជាផ្លូវការហើយ ខណៈរោងចក្រនេះមានការបណ្តាក់ទុនក្នុងទំហំទឹកប្រាក់ប្រមាណ ១៩លានដុល្លារ នៅលើទំហំផ្ទៃដី ១១ហិកតាឯណោះ។ 

 

នៅក្នុងនោះដែរ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន GAC Cambodia បានឱ្យដឹងថា ចំពោះរថយន្តដែលត្រូវបានជ្រើសរើសយកមកដំឡើងនៅក្នុងរោងចក្រថ្មីនេះគឺមានចំនួន ៣ម៉ូដែល ដោយមានដូចជា៖

. រថយន្ត GAC GN8 តម្លៃ ៦៥,០០០ ដុល្លារ

. រថយន្ត GAC GS3 EMZOOM តម្លៃ ២១,៥០០ ដុល្លារ

. រថយន្ត GAC EMKOO តម្លៃ ២៦,៥០០ ដុល្លារ

១៩១៨

១៧

អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្តដែលតម្លើងនៅខ្មែរនេះគឺមានគុណភាពខ្ពស់ហើយវានឹងផ្តល់ភាពងាយស្រួលក្នុងការទិញយកទៅប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ដូច្នេះ សម្រាប់បងប្អូនដែលចាប់អារម្មណ៍លើរថយន្ត ៣ម៉ូដែលនេះអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 999 029 (KH/EN)/095 777 160 (中文) ឬអាចទៅកាន់អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮ដែលស្ថិតនៅ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។

១៤

គូសបញ្ជាក់ថា នៅពេលដែលរោងចក្រនេះបានលេចរូបរាងជាផ្លូវការ ត្រូវបានគេរំពឹងថា នឹងអាចបង្កើត​ឱកាសការងារ​ចន្លោះ​ពី ៤០០ ទៅ ៦០០ កន្លែង និង​មាន​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​ពី ១០,០០០ ទៅ ១៥,០០០ គ្រឿងឯណោះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia