រោងចក្រស៊ីម៉ងត៍ថ្មី ១ តម្លៃជាង ២៥០ លា.នដុ.ល្លារ គ្រោងនឹងបើកដំណើរការនៅខែកញ្ញាខាងមុខ
Bunthoeun KoemMAY 6 20244.7 K views

គម្រោងរោងចក្រស៊ីម៉ងត៍ខនស៍ទី២ តម្លៃវិនិយោគសរុបជាង ២៥០ លានដុល្លារ គ្រោងនឹងបើកឲ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះហើយ ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេលជាច្រើនឆ្នាំរួចមក។ នេះបើយោងតាមការដកស្រង់ពីសមាគមន៍ឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

30

ប្រភពដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតស៊ីម៉ងត៍ខនស៍ ព្រមទាំងអ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានអញ្ជើញចុះសួរសុខទុក្ខបុគ្គលិកក៏ដូចជាក្រុមការងារដែលកំពុងបំពេញការងារសាងសង់គម្រោងខាងលើនេះផងដែរ។​

26

សូមជម្រាបថា គម្រោងរោងចក្រស៊ីម៉ងត៍ខនស៍ទី២ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងលើផ្ទៃដី ៤០៧ហិកតាជាមួយនឹងទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារអាម៉េរិកដែលជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជានិងភាគីចិនដែលមានសមត្ថភាពអាចផលិតបានស៊ីម៉ងត៍ចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។

គម្រោងនេះបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ និងបើតាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ការសាងសង់ហើយឈានទៅចាប់ផ្តើមផលិតស៊ីម៉ងត៍ជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕

25

29

23

27

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia