យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN បានឱ្យដឹង ក្រុមហ៊ុនផលិតផលរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ដែលមានឈ្មោះថា Volkswagen គ្រោងបិទរោងចក្រក្នុងស្រុកជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ៨៧ឆ្នាំរបស់ក្រុមហ៊ុន។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ចំពោះផែនការនៃការបិទរោងចក្រនេះកំពុងតែធ្វើឱ្យបុគ្គលិកប្រមាណជាង ២៩៥,០០០នាក់ បាត់បង់ការងារធ្វើ ដោយក្រុមហ៊ុនមានផែនការចង់កាត់បន្ថយការចំណាយ និងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការអាជីវកម្មឡើងវិញ។
ជាមួយគ្នានោះដែរ ក្រុមបុគ្គលិករបស់ក្រុមហ៊ុនបាននិយាយថាក្រុមហ៊ុន Volkswagen គ្រោងនឹងបិទយ៉ាងហោចណាស់រោងចក្រចំនួនបីនៅក្នុងប្រទេសអាឡឺម៉ង់និងបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ និងចង់កាត់បន្ថយរោងចក្រដែលនៅសេសសល់នៅក្នុងប្រទេសដើម្បីស្តារឱ្យអាជីវកម្មឱ្យឹងមាំ។
លោក Thomas Schaefer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volkswagen បាននិយាយថា ក្រុមហ៊ុនកំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងដែលកំពុងកើនឡើងនៅក្នុងប្រទេសចិនយ៉ាងខ្លាំង ព្រមទាំងមានបញ្ហានៃការធ្លាក់ចុះការលក់នៅកន្លែងផ្សេងទៀតផងដែរ។
ជាចុងក្រោយ លោក Thomas ក៏បានបញ្ជាក់ថា រោងចក្រអាឡឺម៉ង់របស់ខ្លួនគ្មានលទ្ធភាពគ្រប់គ្រាន់ទេ ព្រោះតែកការចំណាយក្នុងការផលិតផលរថយន្តគឺចំណាយច្រើនចំណែកការលក់វិញបែរជាធ្លាក់ចុះដែលជាកត្តាធ្វើ ឱ្យរោងចក្រនីមួយៗមានតម្លៃថ្លៃជាងការប្រកួតប្រជែងពីរដងទើបក្រុមហ៊ុនគ្រោង បិទរោងចក្រ៣កន្លែងនៅអាល្លឺម៉ង់៕