ដំណឹងរីករាយ! ក្រុមហ៊ុនធំៗ២ នឹងមកបោះទុនវិនិ.យោ.គលើវិស័យចំណីអាហារ និងកែច្នៃផ្លែឈើនៅកម្ពុជាហើយ
ធី ស្រីល័ក្ខMARCH 13 20241.2 K views

នេះជាដំណឹងដ៏រីករាយមួយ សម្រាប់ប្រជាជនកម្ពុជា ខណៈថ្មីៗនេះកម្ពុជាទើបតែទទួលបានគម្រោងថ្មីពីក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន SPC Group និងក្រុមហ៊ុន Haoruidar (Cambodia) Co., LTD  ហើយក្រុមហ៊ុនទាំង២ នេះគឺចង់មកវិនិយោគលើវិស័យចំណីអាហារនិងកែច្នៃផ្លែឈើនៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បាននិយាយថា ក្រុមហ៊ុនលោកគឺផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក។ នៅក្នុងនោះដែរ ក្រុមហ៊ុនរបស់លោកក៏ចង់មកវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជាបន្ថែមទៀតផងដែរ​។

១៧

គួរបញ្ជាក់ថា SPC Group គឺជាក្រុមហ៊ុនដ៏ចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ប្រទេសអូស្ត្រាលីនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលត្រូវបានទទួលស្គាល់ចំពោះផលិតផលដែលមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

១៨

ជាមួយគ្នានោះដែរ ថ្មីៗនេះក្រុមហ៊ុន  Haoruidar (Cambodia) Co., LTD ក៏បានមកបោះទុនវិនិយោគចំនួនទឹកប្រាក់ជិត ១២លានដុល្លារអាមេរិកដើម្បី សាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុផងដែរ ដោយគម្រោងនេះនឹងប្រមូលផលិតផលក្នុងស្រុកទាំងអស់យកមកកែច្នៃ៕

១៩

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia