ក្តៅៗ មហាសេដ្ឋី Elon Musk គ្រោងបោះទុនវិនិយោគ ១៥ពាន់លាន$ នៅប្រទេសក្បែរខាងកម្ពុជា១នេះ
ធី ស្រីល័ក្ខSEPTEMBER 26 20241.5 K views

កាលពីពេលព្រឹកមិញនេះ រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk គ្រោងមកវិនិយោគនៅប្រទេសខ្លួនក្នុងទំហំទឹកប្រាក់ ១៥ ពាន់លានដុល្លារក្នុងប្រទេសខ្លួនឆាប់ៗខាងមុខនេះ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន CNA ។

ប្រភពដដែលបានបន្តឱ្យដឹងបន្តទៀតថា ការប្រកាសខាងលើគឺបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញ៉ូយកជាប្រធានាធិបតីវៀតណាម To Lam និងលោក Tim Hughes ដែលជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX។

18

លោកប្រធានាធិបតី To Lam ក៏បាននិយាយថារដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើសំណើ ការវិនិយោគ របស់ក្រុមហ៊ុន SpaceX ។ យ៉ាងណាមិញ មកដល់នាពេលនេះរដ្ឋាភិបាលវៀតណាម​មិន​បាន​បញ្ជាក់ទេ​ថា​ តើ​ការ​វិនិយោគ​របស់ក្រុមហ៊ុន SpaceX នឹង​ត្រូវ​ធ្វើ​នៅ​កន្លែង​ណា​ទេ ហើយ​នៅ​ពេល​ណា​ឬទេ។

17

ជាមួយគ្នានោះដែរ លោក Hughes ដែលជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX ក៏បានបញ្ជាក់ថា ការដាក់ពង្រាយសេវាកម្មអ៊ីនធឺណិតរបស់ក្រុមហ៊ុន SpaceX នៅក្នុងប្រទេសវៀតណាម គឺមានគោលបំណងជាចម្បងដើម្បីផ្តល់ផលប្រយោជន៍ដល់ការអប់រំ និងការពារគ្រោះមហន្តរាយផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia