សោកស្តាយ! ក្រុមហ៊ុន Intel និង LG បានសម្រេចបោះបង់គម្រោងមិនវិនិយោគនៅវៀតណាមវិញហើយ
ធី ស្រីល័ក្ខJULY 8 20248 K views

ប្រទេសវៀតណាមបានបាត់បង់ការវិនិយោគរាប់ពាន់លានដុល្លារ ដោយសារតែក្រុមហ៊ុន Intel Corp និង LG Chem Ltd បានប្រកាសបោះបង់គម្រោងវិនិយោគនៅប្រទេសនេះចោលដោយសារតែខ្វះក្នុងការលើកទឹកចិត្តនៅក្នុងការវិនិយោគ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel បានស្នើសុំវិនិយោគ ៣.៣ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងមួយនៅប្រទេសវៀតណាម ហើយបានស្នើសុំប្រទេសនេះសម្រាប់ "ជំនួយជាសាច់ប្រាក់" ចំនួន ១៥ភាគរយ ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ប្តូរគម្រោងនេះទៅប្រទេសប៉ូឡូញវិញ។

21

ជាមួយគ្នានោះដែរ ក្រុមហ៊ុន LG Chem របស់កូរ៉េខាងត្បូងក៏បានរំលងវៀតណាមក្នុងការវិនិយោគលើគម្រោងថាមពលថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ បន្ទាប់ពីបានស្នើសុំឱ្យរដ្ឋាភិបាលវៀតណាមគ្របដណ្តប់ ៣០ភាគរយនៃតម្លៃវិនិយោគ។

23

លើសពីនេះទៅទៀត ថ្មីៗនេះមានក្រុមធំៗជាច្រើនបានមកស្វែងរកឱកាសវិនិយោគក្នុងប្រទេសវៀតណាម ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ទៅប្រទេសផ្សេងទៀត ដោយសារវៀតណាមខ្វះបទប្បញ្ញត្តិស្តីពីជំនួយវិនិយោគ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះមិនមែនមានតែក្រុមហ៊ុន២ ខាងលើនេះទេដែលបានដកខ្លួនការវិនិយោគនៅប្រទេសវៀតណាម សូម្បីតែក្រុមហ៊ុនក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក AT&S ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស បានសម្រេចចិត្តវិនិយោគនៅប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីសំណើរបស់ខ្លួនសម្រាប់ការគាំទ្រការវិនិយោគនៅក្នុងប្រទេសវៀតណាមមិនត្រូវបានឆ្លើយតប៕

24

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia