ក្រសួងឧស្សាហកម្ម លើកទឹកចិត្តក្រុមហ៊ុន food panda ឱ្យពង្រីកការវិនិយោគនៅប្រទេសកម្ពុជា
ធី ស្រីល័ក្ខSEPTEMBER 25 2023146 views

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តក្រុមហ៊ុន food panda ឱ្យពង្រីកការវិនិយោគ និងតំបន់សេវាកម្មនៅកម្ពុជា។

ការលើកទឹកចិត្តនេះ បន្ទាប់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួប​សម្តែងការគួរសមបានទទួលជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន food panda  ហើយឯកឧត្តមក៏បានកោតសរសើរដល់វឌ្ឍនភាពរបស់ក្រុមហ៊ុន food panda និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគរបស់ខ្លួន​ ដើម្បីផ្តល់សេវា​កម្ម​ដល់តំបន់​ផ្សេងៗ​ទៀតក្នុងប្រទេស។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា លោក Zeya Mynn បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាកម្មរបស់ក្រុមហ៊ុន​ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យា​របស់ខ្លួន ក្នុងការផ្តល់នូវជម្រើសដឹកជញ្ជូនម្ហូបអាហារប្រកបដោយប្រសិទ្ធភាព និងគួរជាទីទុកចិត្ត​ដល់ប្រជា​ជនកម្ពុជាកាន់តែច្រើន និងគាំទ្រដល់ភោជនីយដ្ឋាន និងអាជីវកម្មក្នុងស្រុក ដែលភាគច្រើន​ជាអ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

37

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបភាគីក្រុមហ៊ុនអំពីអាទិភាពរបស់រាជរដ្ឋាភិបាល ​ក្នុងការសហការ​ជាមួយ​វិស័យឯកជន ដើម្បីជំរុញបរិយាកាសដែលគាំទ្រដល់ការពង្រីកអាជីវកម្ម ដោយផ្តោតជាពិសេសលើ​សហគ្រាសធុនមីក្រូ តូច និងមធ្យម។

36

បច្ចុប្បន្ន foodpanda មានបុគ្គលិកជាអ្នកដឹកជញ្ជូនម្ហូបអារហារប្រមាណ៤ពាន់នាក់នៅក្នុង​ទីក្រុងធំៗ ដូចជាភ្នំពេញ តាខ្មៅ ក្រុងព្រះសីហនុ សៀមរាប បាត់ដំបង កំពង់ចាម និងកំពត៕

39

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia