ការដាក់សម្ពោធជាផ្លូវការម៉ាកគ្រឿងសង្ហារិម COMMUNE AND ALT.O នៅក្នុងព្រះរាជាណាចក្រកម្ពុជា
Seangmey ThaiJULY 5 2023

ចាប់ផ្តើមពីគំនិតក្នុងការ​ ចង់លើសពីបទដ្ឋាន ធ្វើអ្វីដែលលើសពីការរំពឹងទុក​ បង្កើតបំណែកដែលមានភាពជាផ្ទាល់ខ្លួន និងជារឿងដែលត្រូវប្រាប់។

Photo 2023 07 05 12 56 34

ក្រុមហ៊ុនគ្រឿងសង្ហារិមមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Commune កំពុងបង្ហាញខ្លួននៅអឹរ៉ុបនៅឯពិព័រណ៍ពាណិជ្ជកម្មរចនាផ្នែកខាងក្នុងដ៏ធំរបស់បារាំង Maison et Objet

Photo 2023 07 05 15 51 11

បង្កើតឡើងក្នុងឆ្នាំ 2011, Commune​​ បានចាប់ផ្តើមក្នុងការភ្ជាប់គ្រឿងសង្ហារិមខ្លួនជាមួយបែបបទការរស់នៅក្នុងប្រទេសសឹង្ហបុរី។ នៅក្នុងទីក្រុងដែលវ័យក្មេង ពោរពេញដោយវប្បធម៍ និងប្រពៃណីចម្រុះ។​ Commune​​ បានការទទួលស្គាល់យ៉ាងឆាប់រហ័សទៅលើរចនាបទចម្រុះនៃម៉ូតគ្រឿងសង្ហារឹមដែលបង្ហាញពីបុគ្គលិកលក្ខណៈ និងចំណងចំណូលចិត្តរបស់អ្នកប្រើប្រាស់។

Photo 2023 07 05 12 58 10

ដូចនេះហើយ ទើបប្រ៊េនមួយនេះបានស្វែងរកនូវការបង្រួបបង្រួមទម្រង់នៃរចនាបទ និងមុខងារជាមួយភាពច្បាស់លាស់នៃសិប្បករក្នុងស្រុក បង្កើតនូវទីតាំងដ៏ស្រស់ស្អាត​ក្នុងការរស់នៅ និងបង្កើនអនុស្សាវរិ៍យល្អៗ។

ដូចនេះហើយ Commune រចនាម៉ូតសមស្របទៅតាមការរស់នៅបែបងាយស្រួលក្នុងទីក្រុង​ជាមួយនឹងផលិតផលដែលបង្កើតឡើងពីប្រភពដែលមិនប៉ះពាល់បរិស្ថាន និងអាចកែច្នៃឡើងវិញ។ Commune​​ មានគោលបំណងក្នុងការផ្តល់នូវគ្រឿងសង្ហារិមនៅក្នុងផ្ទះដែលមានភាពធន់ក្នុងការប្រើប្រាស់ និងទាន់សម័យជានិច្ច។​

Photo 2023 07 05 12 58 23

នៅពេលដែលទីក្រុងធំៗកាន់តែរីកចម្រើនជាលក្ខណៈអន្តរជាតិ Commune ក៏បានចាប់ផ្តើមផ្តល់នូវដំណោះស្រាយដ៏ប្រណិតដែលមិនធ្លាប់មានពីមុនសម្រាប់អតិថិជនទូទាំងពិភពលោក ដែលតែងតែផ្តល់នូវអារម្មណ៍ដូចនៅផ្ទះខ្លួនឯងជានិច្ច មិនថាទៅដល់ទីណាក៏ដោយ។
នៅរដូវផ្ការីកនេះ Commune នឹងណែនាំម៉ូតខូលិកសិនពីរផ្សេងទៀតគឺ Volta និង Rover ទៅកាន់ទីផ្សារអឺរ៉ុប។ Alt.o by Commune ក៏នឹងមានវត្តមានជាមូយខូលិកសិន Tierra ផងដែរ។

Photo 2023 07 05 12 58 36 
ទទួលបានការបំផុសគំនិតដោយតារា Rock ។ ខូលិកសិនគ្រឿងសង្ហារិម Volta បង្ហាញពីភាពទាន់សម័យនៃថាមពលអគ្គិសនី។ ក្នុងពេលតែមួយនេះ ក៏បានបង្ហាញពីភាពឆើតឆាយ និងស្រមោលនៃម៉ូត។ ខូលិកសិននេះ ផលិតពីឈើ Walnut ដែលមាំ រួមបញ្ចូលជាមួយសាច់ក្រណាត់ស្បែកដ៏ឆើតឆាយ បង្ហាញនូវភាពទាន់សម័យ រស់រវើក និងស្រស់ស្រាយ។ ខូលិកសិនគ្រឿងសង្ហារិម Volta ហ៊ានបង្ហាញអតិថិជនរបស់ខ្លួនក្នុងការទទួលយកទាំងផ្នែកភ្លឺ និងផ្នែកអាប់នៃម៉ូត។
សម្រាប់ការរំលឹកដ៏អស្ចារ្យមួយពីពេលមុននៃការប្រណាំងជិះសេះ ខូលិកសិន Rover បង្កប់នូវភាពឡូយឆាយនៅក្នុងផ្ទះជាមួយអារម្មណ៍បែបផ្សងព្រេង និងរ៉ូមែនទិក។​ ដោយការរចនាម៉ូតខូលិកសិនគ្រឿងសង្ហារិមនេះបានរួមប្រើប្រាស់ឈើប្រណិតត្រូពិច និងក្រណាត់បុរាណរបស់អង់គ្លេស ដែលបំពេញម៉ូតបែបទាន់សម័យ និងប្រើប្រាស់ទាន់ពេលវេលា។ ដោយការអភិវឌ្ឍន៍ធាតុនៃអតីតកាលដែលបានស្គាល់នៃការកាត់ដេរបែបអឺរ៉ុប និងរូបភាពបែបបុរាណ ខូលិកសិនគ្រឿងសង្ហារិម Rover​ ទាក់ទាញភ្ញៀវក្នុងការសម្រាកកាយយ៉ាងបន្ធូរអារម្មណ៍ នាំមកនូវការនឹកឃើញដល់អតីតកាលដ៏ស្រស់បំព្រង។

Photo 2023 07 05 12 58 50

Sun-kissed desert chic នឹងមិនមើលឃើញប្រសើរជាងគ្រឿងសង្ហារិមនៃខូលិកសិន Tierra ពី Alt.o by Commune នោះទេ។ ខូលិកសិននេះបានបំផុសគំនិតពីតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកដែលពោរពេញទៅដោយពន្លឺព្រះអាទិត្យ និងវាលខ្សាច់ដែលមានវាយនភាពសម្បូរបែបនៃទិដ្ឋភាពទិសនិរតី។ ភាពរលោងនៃគ្រឿងសង្ហារិមខូលិកសិន Tierra និងការប្រើប្រាស់ឈើ Oak ពីខាងសហរដ្ឋអាមេរិកបង្កប់នូវថាមពលជាមួយភាពប៉ិនប្រសប់ដ៏អស្ចារ្យនៃគ្រឿងសង្ហារិមទាំងមូល។

តំណភ្ជាប់ទៅកាន់គេហទំព័រ៖

https://www.facebook.com/communehomeKH

សម្រាប់ព័ត៌មានបន្ថែម៖

enquiry.d03@unity.com.kh

ទីតាំង៖#53, St 214, Sangkat Boueng, Raing, Khan Doun Penh, Phnom Penh, Phnom Penh, Cambodia

លេខទំនាក់ទំនង៖

069 718 777 / 017 595 877 / 093 862 777

Seangmey Thai

អត្ថបទសរុប៖ 3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia