លោក កូលីង ហ័ង ជាមហាសេដ្ឋីលេខ៦ក្នុងប្រទេសចិននាអាយុ៤២ឆ្នាំបានកែប្រែជីវិតខ្លួនពីកូនកម្មកររោងចក្រក្លាយជាអ្នកជំនួញចិនវាល់លានដុល្លារ។ បើថ្លែងអំពីអតីតកាលរបស់មហាសេដ្ឋីចិនរូបនេះមានប្រវត្តិតស៊ូយ៉ាងណាខ្លះមុននឹងឈានដល់ភាពជោគជ័យលើការវិនិយោគផ្សារអេឡិចត្រូនិចដែលជាគូរប្រជែងដ៏ស្វិតស្វាញរបស់ Alibabaមួយនេះ ។
តើមហាសេដ្ឋីរូបនេះមានប្រវត្តិនិងទស្សនៈយ៉ាងណាខ្លះក្នុងពិភពពាណិជ្ជកម្ម?
លោក កូលីង ហ័ង កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨០ នាជាយក្រុងហានចូវ ប្រទេសចិន ដែលមានឪពុកម្តាយជាកម្មកររោងចក្រ។ ត្បិតតែគ្រួសារមិនសូវជាធូរធារ ប៉ុន្តែយុវជន កូលីង ហ័ង គឺខិតខំរៀនសូត្ររហូតដល់ឈ្នះមេដាយលើមុខវិជ្ជាគណិតវិទ្យាដែលលោកបានពិន្ទុខ្ពស់បំផុតនិងទទួលបានអាហារូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យល្បីមួយ ក្នុងខេត្តហានចូវ ប្រទេសចិន។
ដោយអំណោយផលនៃការសិក្សានេះហើយដែលជាចំណុចចាប់ផ្តើមនៃក្តីស្រមៃរបស់យុវជន ហ័ង។ ជាងនេះទៅទៀតលោកបានធ្វើការជាបុគ្គលិកហាត់ការនៅក្នុងក្រុមហ៊ុន Microsoft Beijing ដែលទទួលបានប្រាក់បៀវត្ស៩០០ដុល្លារ។ មហាសេដ្ឋីវ័យ៤២ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តកំព្យូទ័រក្នុងឆ្នាំ២០០៤ពីសកលវិទ្យាល័យ Wisconsin។
ក្រោយមកបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលោកទទួលបាននូវលិខិតអញ្ជើញពីក្រុមហ៊ុនធំៗចំនួន៣ ប៉ុន្តែលោកក៏បានបដិសេធការផ្តល់ការងាររបស់ក្រុមហ៊ុនទាំងនោះដោយរើសយកក្រុមហ៊ុន Googleជំនួសវិញ។ លោកបានចូលបម្រើការងារឱ្យក្រុមហ៊ុន Google នៅឯសហរដ្ឋអាមេរិក ដែលមានតួនាទីជាវិស្វិករបាន៣ឆ្នាំ លោកក៏លាឈប់ព្រោះមានបញ្ហាផ្ទាល់ខ្លួនមួយចំនួន។
មាតុភូមិនិវត្តន៍មកស្រុកកំណើតវិញមហាសេដ្ឋីវាល់លានរូបនះបានសម្រេចចិត្តធ្វើការវិនិយោគលើគេហទំព័រអេឡិចត្រូនិចចំនួន៣ ដោយដំបូងឡើយមានការរីកចម្រើនជាលំដាប់។ មួយវិញទៀតគេហទំព័រមួយដែលកាន់តែធ្វើឱ្យមានការរីកចម្រើនខ្លាំងក្លានោះ គឺ Pinduoduo ដែលផ្តោតលើកសិកម្មព្រមទាំងជាដៃគូប្រជែង Alibaba ទៀតផង។ រលកមុនច្រានរលកក្រោយវេបសាយមួយនេះមានការលក់កើនឡើងជាលំដាប់និងក្លាយជាវេបសាយលំដាប់លេខ៣មួយក្នុងប្រទេសចិន។ លោក កូលីង ហ័ង ដែលជាស្ថាបនិកវេបសាយមួយនេះមានទ្រព្យសម្បត្តិប្រមាណជាង១៣.៦ពាន់លានដុល្លារ ដែលបច្ចុប្បន្ននេះលោកបានលាលែងពីតំណែងពីនាយកប្រតិបត្តិក្នុងឆ្នាំ២០២០កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់ Forbes ។
ខាងក្រោមនេះគឺគំនិតមាស៤របស់មហាសេដ្ឋី ៖
១.លុយជាមធ្យោបាយ មិនមែនជាទីបញ្ចប់នោះទេ
២.ស្វែងរកឱកាសថ្មីជានិច្ច
៣.ភាពជាសហគ្រិនគឺដូចជាការវិនិយោគ
៤.ដឹងពីការបែងចែកទ្រព្យសម្បត្តិ និងការចំណាយ៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )