ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនផលិតភេសជ្ជៈធំមួយដែលបានបង្កើតឡើងនៅឆ្នាំ ១៨៨៦ ដោយឱសថការី John Stith Pemberton ដែលជាឱសថការីមកពីទីក្រុង Atlanta រដ្ឋ Georgia ដែលគាត់គឺជាជនជាតិអាមេរិក។ ហើយគិតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន កូកា កូឡាមានទ្រព្យសម្បត្តិសរុបចំនួន ២៨៦ ពាន់លានដុល្លារបើគិតត្រឹមឆ្នាំ២០២២។
តើបងប្អូនឆ្ងល់ទេ មូលហេតុអ្វីបានជាពីមួយថ្ងៃទៅមួយថ្ងៃក្រុមហ៊ុនកូកា កូឡា កាន់តែល្បីខ្លាំងម្លេះ ព្រោះកាលពីមុនកូកា កូឡាលក់ដំបូងៗគឺលក់បានត្រឹមតែ៩កែវតែប៉ុណ្ណោះក្នុងមួយថ្ងៃ រហូតមកដល់ពេលនេះ អាចលក់បាន ១.៩ ពាន់លានដបក្នុងមួយថ្ងៃឯណោះ។ ខាងក្រោមនេះជាយុទ្ធសាស្រ្តរបស់កូកា កូឡា ដែលតែងតែធ្វើពេលចាប់ផ្តើមអាជីវកម្ម។
១. ដាក់អារម្មណ៍នៅក្នុងយីហោ៖ កូកា កូឡា គឺជាក្រុមហ៊ុនមួយដែលដាក់អារម្មណ៍នៅក្នុងយីហោខ្លាំងមែនទែនមិនថាមនុស្សចាស់ឬក្មេងនោះទេគឺស្គាល់កូកា កូឡាគ្រប់ៗគ្នា ដោយជាទូទៅនៅពេលដែលកូកា កូឡាបានផ្សាយពាណិជ្ជកម្មវីដេអូផ្សេងៗ គឺតែងតែបង្កើតភាពវិជ្ជមានទៅកាន់អតិថិជនជានិច្ចប្រសិនជាគេផលិតវីដេអូបែបញាំអាហារជុំគ្នាជាមួយភេសជ្ជៈកូកា កូឡាគឺវីដេអូនោះមើលទៅមានសុភមង្គលខ្លាំងមែនទែន ហើយបើមានវីដេអូបែបស្នេហាមើលទៅគឺបង្ហាញក្តីសុខបែបម្យ៉ាងផងដែរ។
២. ការផ្សារពាណិជ្ជកម្មបែបច្នៃប្រឌិត៖ យើងទាំងអស់គ្នាបានដឹងហើយថា វាពិតជាលំបាកខ្លាំងណាស់ក្នុងការធ្វើឱ្យយីហោរបស់យើងឱ្យមានគេស្គាល់ច្រើននៅក្នុងទីផ្សារដែលឆ្អែត។ ប៉ុន្តែកូកា កូឡាកាន់តែលេចធ្លោខ្លាំងព្រោះតែបានភ្ជាប់ជាមួយវីដេអូដែលមានភាពច្នៃប្រឌិត និងបានបង្កើតយុទ្ធសាស្រ្តដ៏គួរឱ្យទាក់ទាញជាច្រើន។ ហើយជាទូទៅនៅពេលដែលកូកា កូឡាបានផ្សាយអ្វីមួយគឺតែងតែភ្ជាប់មកជាមួយតន្រ្តីដែលស្តាប់ទៅធ្វើឱ្យយើងមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងបរិយាកាយផឹកភេសជ្ជៈកូកា កូឡាផងដែរ។
៣. ការផ្សាព្វផ្សាយដោយបិទតាមជញ្ជាំង៖ ការផ្សាយពាណិជ្ជកម្មតាមជញ្ជាំង នេះគឺជាការផ្សាយពាណិជ្ជកម្មដ៏ជោគជ័យបំផុត មួយរបស់ Coca-Cola ដោយក្រុមហ៊ុនបានចាត់វិធានការដើម្បីបិទផ្ទាំងប៉ាណូរបស់ខ្លួននៅលើរបងផ្ទះ របងសាលារៀន តាមចំណតឡាន ម៉ូតូ ទីប្រជំុជននិងកន្លែងទទៃផ្សេងទៀតដែលគេគិតថាមានមនុស្សជាច្រើនអាចមើលឃើញេពានិជ្ជកម្មផលិតផលរបស់ខ្លួន និងចាំណាំពីយីហោរបស់ខ្លួន ហើយវាជារឿងពិតមែន ពោលគឺយីហោមួយនេះ មានអ្នកស្គាល់ច្រើនឡើងៗពីមនុស្សនៅជុំវិញពិភពលោក ។
៤. ការផ្សាព្វផ្សាយដោយវត្ថុអនុស្សាវរីយ៍៖ ក្រុមហ៊ុនកូកាកូឡាបានធ្វើវត្ថុអនុស្សាវរីយ៍ដូចជា បន្តោងសោ ការបូប និងវត្ថុផ្សេងៗទៀតជាច្រើនដើម្បីចែកជូនដល់មនុស្សគ្រប់គ្នានៅសហរដ្ឋអាមេរិក ស្របគ្នានេះដែរចំនួនវត្ថុអនុស្សាវរីយ៍ទាំងអស់ត្រូវបានធ្វើឡើងឱ្យលើសចំនួនប្រជាជនទៅទៀត ព្រោះក្រុមហ៊ុនមានគោលគោលបំណងធំមួយថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្គាល់ឈ្មោះរបស់ខ្លួនដែរជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានភ្ជាប់ជាមួយជាមួយប័ណ្ណដែលហូបមិនអស់លុយថែមទៀត ធ្វើបែបនេះផលិតផលរបស់ Coca-Cola មានអ្នកស្គាល់កាន់តែច្រើន។
៥. បោះពុម្ពផ្សាយដោយកាសែត៖ ការផ្សាយពាណិជ្ជកម្មដំបូងសម្រាប់ក្រុមហ៊ុនភេសជ្ជៈនេះត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Atlanta នៅថ្ងៃទី 29 ខែឧសភា ឆ្នាំ 1886 ។ ក្រោយមក Coca-Cola បានចំណាយប្រាក់លើការផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួនទៅកាន់កាសែតទាំងអស់នៅក្នុងសហរដ្ឋអាមេរិកហើយមូលហេតុដែលយីហោយក្សមួយនេះចំណាយទុនទៅលើការសែតដោយសារតែពេលនោះ មិនទាន់មានព័ត៌មានទូលំទូលាយនៅឡើយទេ ដូច្នោះដើម្បីដទទួលបានអ្វីថ្មីៗ មនុស្សត្រូវអានកាសែត។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២២នេះ ក្រុមហ៊ុនចាស់វស្សា Coca-Cola មានទ្រព្យសម្បត្តិសុទ្ធចំនួនជាង ២៨៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានចែកចាយផលិតផលរបស់ខ្លួនទៅជាង២០០ប្រទេសទូទាំងពិភពលោក ៕
អត្ថបទ៖ ធី ស្រីល័ក្ខ