ឈ្នះថៃ៥-២ មកស្គាល់ប្រវត្តិគ្រូបង្វឹកឆ្នើមឥណ្ឌូនេស៊ី ដែលនាំមេដាយមាសរង់ចាំ៣២ឆ្នាំជូនជាតិខ្លួន
ឡុង វឌ្ឍនៈMAY 17 20231.4 K views

គ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ី លោក Indra Sjafri គឺជាអតីតកីឡាករបាល់ទាត់ឥណ្ឌូនេស៊ី និងជានាយកបច្ចេកទេសនៃប្រទេសឥណ្ឌូនេស៊ី ហើយលោកក៏មានដើមកំណើតឥណ្ឌូនេស៊ីផងដែរ។ លោកធ្លាប់ដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះជាច្រើនលើកច្រើនសារមកហើយ គិតចាប់តាំងពីការចាប់ផ្ដើមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅលើទឹកដីកម្ពុជា។

ជាក់ស្ដែងសម្រាប់ការប្រកួតយប់មិញ រវាងក្រុមជម្រើសជាតិ U22 ឥណ្ឌូនេស៊ី និង U22 ថៃ ត្រូវបានបញ្ចប់ដោយភាពតានតឹងបំផុត ក្រោយពេលដែលក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានយកឈ្នះថៃក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៥ទល់នឹង២គ្រាប់ ដែលជាហេតុធ្វើឱ្យក្រុមខ្លួន ក្លាយជាក្រុមជើងឯកទទួលបានមេដាយមាស ត្រឡប់ទៅកាន់មាតុភូមិខ្លួនវិញ។  ទាំងនេះសុទ្ធតែជាសមិទ្ធផល ដែលកើតចេញពីការលះបង់ ការខិតខំប្រឹងប្រែងរបស់លោក Indra Sjafri និងសហការីខ្លួន ទើបអាចភ្លក់រសជាតិដ៏ផ្អែមនៃជ័យជម្នះកាលពីយប់មិញ។ តើគ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ី លោក Indra Sjafri មានប្រវត្តិបែបណាខ្លះ?

Artikel Vigo One on One Indrasjaf

កើតនៅថ្ងៃ ០២ កុម្ភៈ ឆ្នាំ ១៩៦៣ នៅឯសង្កាត់ Batang Kapas ស្ថិតនៅក្នុងស្រុក Pesisir Selatan កោះស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នលោកមានវ័យ ៦០ឆ្នាំហើយ។ បុរសដែលមានដើមកំណើតឥណ្ឌូនេស៊ីរូបនេះ បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Andalas ។

មុនពេលដែលលោកវិវត្តន៍ខ្លួនមកជាគ្រូបង្វឹក លោកធ្លាប់បម្រើការងារក្នុងតួនាទីជា អ្នកគ្រប់គ្រងសាខា ឱ្យក្រុមហ៊ុន១ឈ្មោះ Pos Indonesia ដែលជាក្រុមហ៊ុនរបស់រដ្ឋទទួលខុសត្រូវលើការផ្តល់សេវាប្រៃសណីយ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ហើយឥឡូវនេះដំណើរការ ១១ ផ្នែកក្នុងតំបន់។ មួយរយៈក្រោយមកលោកក៏បានសម្រេចចិត្តលាឈប់ ហើយបោះជំហានឈានចូលទៅក្នុងវិស័យបាល់ទាត់ ដែលជាក្ដីស្រមៃ ចំណង់ចំណូលចិត្តវិញ។

ក្រោយមកក្នុងឆ្នាំ ១៩៩៧ លោកទទួលបានអាជ្ញាបណ្ណគ្រូបង្វឹកបាល់ទាត់កម្រិត C។ ឆ្នាំ ១៩៩៨ ទទួលបានអាជ្ញាបណ្ណគ្រូបង្វឹកបាល់ទាត់កម្រិត B ។ ឆ្នាំ ១៩៩៩ ទទួលបានអាជ្ញាបណ្ណគ្រូបង្វឹកបាល់ទាត់កម្រិត A និងចុងក្រោយឆ្នាំ ២០១៩ លោកទទួលបាន អាជ្ញាបណ្ណគ្រូបង្វឹកបាល់ទាត់កម្រិត Pro ដែលជាកម្រិតមួយដែលខ្ពស់បំផុត។

យ៉ាងណាមិញ ទាក់ទិននឹងយុទ្ធសាស្ត្រដើម្បីយកឈ្នះការប្រកួតជាមួយនឹងកីឡាករថៃ គ្រូបង្វឹករូបនេះបានប្រាប់កីឡាករខ្លួនឱ្យធ្វើរឿងធំ៤យ៉ាងឱ្យបានល្អគឺ ផ្ដោតអារម្មណ៍ អត់ធ្មត់ លេងបង្រួមឱ្យស៊ីគ្នា ធ្វើតាមអ្វីដែលប្រាប់ នោះលទ្ធផលប្រាកដជាឈ្នះជាមិនខាន។

គួរបញ្ជាក់ថា ក្រោយពេលដែលឈ្នះការប្រកួតយប់មិញ និងទទួលបានមេដាយមាសនេះ គឺបានធ្វើឱ្យឥណ្ឌូនេស៊ី បានសម្រេចក្ដីស្រមៃទន្ទឹងរង់ចាំអស់រយៈពេល ៣២ឆ្នាំរបស់ខ្លួនយ៉ាងត្រចះត្រចង់ជាមួយនឹងអារម្មណ៍ពោរពេញដោយមោទកភាពបំផុត៕

347237757 635050838132335 498561723993345400 N Large347426147 921474705628221 8203944815905949434 N Medium346274341 925928601825054 818504510605191569 N Medium

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia