កូនខ្មែរធ្វើបានហើយ! នេះជាក្រុមហ៊ុនខ្មែរ ថតស្ពតពាណិជ្ជកម្មគ្រប់ទម្រង់ គុណភាពបរទេសខ្លះធ្វើមិនបាន
Kan DaraJANUARY 19 20261.7 K views

ក្នុងយុគសម័យដែលមាតិកាវីដេអូ និងស្ពតពាណិជ្ជកម្មក្លាយជាតួរអង្គស្នូលសម្រាប់អាជីវកម្ម ក្រុមហ៊ុនខ្មែរមួយឈ្មោះ CO-RE Circus កំពុងឈរជើងជាតឹកតាងបង្ហាញយ៉ាងច្បាស់ថា កូនខ្មែរក៏អាចធ្វើបាន ដោយផលិតស្ពតពាណិជ្ជកម្ម និងវីដេអូគ្រប់ទម្រង់ ដែលមានគុណភាពស្តង់ដារអន្តរជាតិ ខណៈក្រុមហ៊ុនបរទេសខ្លះមិនអាចធ្វើបានឡើយ។

 

ក្រុមហ៊ុន CO-RE Circus ជា full-service marketing agency ដែលមានជំនាញខ្លាំងក្នុងការផលិត មាតិកាបែបច្នៃប្រឌិត, Video Production, ម៉ាកយីហោ និងឌីជីថលម៉ាឃីធីង ដោយផ្តោតលើការនិទានរឿងរ៉ាវ (Storytelling) ដែលចាក់ដោតអារម្មណ៍ និងភ្ជាប់ទំនាក់ទំនងដ៏ជ្រាលជ្រៅបំផុតជាមួយទស្សនិកជន តាមរយៈការបង្កើតបទពិសោធន៍ដែលអាចបំផុសគំនិត និងបង្កើតការចងចាំដែលមិនអាចបំភ្លេចបាន។

 

ក្នុងនោះចំណុចពិសេសរបស់ CO-RE Circus គឺការរួមបញ្ចូលគ្នានូវ ភាពច្នៃប្រឌិត វប្បធម៌ក្នុងស្រុក និងយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើឱ្យស្ពតពាណិជ្ជកម្មនីមួយៗមានអត្តសញ្ញាណ និងបញ្ជូនខ្លឹមសារដ៏មានន័យអាចទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនគោលដៅបានយ៉ាងមានប្រសិទ្ធភាព។ នេះជាមូលហេតុដែល CO-RE Circus ទទួលបានការសហការ និងការទុកចិត្តពីម៉ាកយីហោល្បីៗជាច្រើនដូចជា Honda, Grab, ASUS, ABA Bank, Acleda Bank, Hanuman Beverages, សាទរកម្ពុជា, Metfone, Cellcard, Smart, DKSH ជាដើម និងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិដ៏ធំគឺ SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

 

គួរម្រាបផងដែរថា ក្រុមហ៊ុន CO-RE Circus ត្រូវបានបង្កើតឡើងដោយលោក ទី ទេពនិមល (ឈ្មោះហៅក្រៅ David Tito) ដែលត្រូវជាក្មួយប្រុសបង្កើតរបស់អ្នកនិពន្ធជើងចាស់ដ៏មានប្រជាប្រិយភាពក្នុងជំនាន់ឆ្នាំ១៩៨០ ទី ជីហ៊ួត ម្ចាស់ស្នាដៃប្រឡោមលោកជាច្រើនរួមមាន បេសកកម្មបេះដូង, វិញ្ញាណស៊ើបអង្កេត, កុលាបពណ៌ខ្មៅ, កោះបិសាច, ម្រងរឿងខ្លី និងអត្ថបទលើកទឹកចិត្តយ៉ាងសម្បូរបែប។

 

ប្រសិនបើបងប្អូនមានតម្រូវចង់បានដៃគូសហការដែលអាចផលិតវីឌីអូពាណិជ្ជកម្មមានស្តង់ដារកម្រិតអន្តរជាតិ អាចធ្វើការទំនាក់ទំនងទៅកាន់ CO-RE Circus តាមរយៈបណ្តាញសង្គមផ្លូវការ CO-RE Circus និងទូរស័ព្ទលេខ 098 483 248 ឬ Email: khmerco.re@gmail.com

1

2

3

4

5

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia