នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំនានា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ក្នុងកិច្ចប្រជុំខាងលើនេះនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ ដូចនេះដើម្បីឲ្យកិច្ចប្រជុំប្រព្រឹត្ដទៅដោយរលូន រក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្ដគ្រប់ប្រភេទនៅតាមបណ្ដាវិថីសំខាន់ៗមួយចំនួនក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្ដរជាតិធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តាមការបរិច្ឆេទខាងលើនេះ តាមតម្រាយផ្លូវដូចខាងក្រោម៖
អ្នកចេញ-ចូលភ្នំពេញត្រូវដឹង! ថ្ងៃទី១០-១៣ វិច្ឆិកា គ្រប់យានយន្ដធ្វើចរាចរលើវិថីធំៗទាំងនេះត្រូវបង្វែរទៅផ្លូវផ្សេង