ក្រសួងអប់រំ នឹងផ្អាកដំណើរការសិក្សាសាលារដ្ឋ និងសាលាឯកជន នៅភ្នំពេញចំនួន ២ ថ្ងៃ
Bunthoeun Koem•OCTOBER 27 2026•25.3 K views

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ចំនួន ២ ថ្ងៃ គឺថ្ងៃទី ១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

 

បើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្ញើមកកាន់មន្ទីរអប់រំ យុវជន និងកីឡា រាជរាជធានីភ្នំពេញ ការផ្អាកការសិក្សានៃគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នេះគឺដើម្បីចៀសវាងការរំខានដោយការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

 

សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងរួមគ្នា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ហើយក្នុងនោះក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើននឹងត្រូវបានចុះហត្ថលេខា ខណៈដែលការផ្លាស់ប្តូរវប្បធម៌នានានឹងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា៕ 

857417663 1551566593667995 3088610233820836704 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia