អាជ្ញាធរខេត្ដបាត់ដំបង និងសៀមរាប ឲ្យផ្អាកលក់គឿងស្រវឹង ២ ថ្ងៃ ខណៈអាជីវកម្មទាំងនេះត្រូវផ្អាកបណ្ដោះអាសន្ន
Bunthoeun KoemJULY 19 2023928 views

រដ្ឋបាលខេត្ដបាត់ដំបង និងខេត្ដសៀមរាប បានចេញសេចក្ដីណែនាំ ស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹង និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ពោលគឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដទាំង ២ ខាងលើ ក៏បានធ្វើការណែនាំ ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដូចជា ខារ៉ាអូខេ, ក្លឹបកម្សាន្ដ, រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងខេត្ដត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ២ ថ្ងៃ គឺថ្ងៃទី២២ និងទី២៣ ខែកក្កដាផងដែរ។

ជាមួយគ្នានេះ គ្រប់ដេប៉ូចែកចាយគ្រឿងស្រវឹង ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ និងហាងភេសជ្ជៈ ដែលមានផ្នែកលក់គ្រឿងស្រវឹង ក្នុងភូមិសាស្រ្ដខេត្ដ ក៏ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទផងដែរ។

សូមជម្រាបផងដែរថា ការណែនាំឲ្យផ្អាកការលក់គ្រឿងស្រវឹង និងអាជីវកម្មខាងលើ គឺអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ព្រមទាំងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងដំណើរការប្រព្រឹត្ដិទៅនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ គ្មានអំពើហឹង្សា គ្មានការគំរាមកំហែង គ្មានការបំផិតបំភ័យ និងគ្មានបាតុភាពនានាដែលអាចកើតមានឡើង៕

361655946 587108686931513 956163871510155736 N

361649595 613345330939797 8466280217207813698 N

361837299 613345304273133 1407988774242824337 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia