ដំណឹង! អាជ្ញាធរនឹងផ្អាកចរាចរយានយន្ដគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានកោះពេជ្រ-កោះនរា ១ថ្ងៃ
Bunthoeun KoemNOVEMBER 10 2023868 views

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរបណ្ដោះអាសន្នយានយន្ដគ្រប់ប្រទេសដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបថ្មីដែលតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះពេជ្រ និងតំបន់អភិវឌ្ឍកោះនរា។

យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី១០ ខែវិច្ឆិកា នេះបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃស្ពានខាងលើ។ ដោយកម្មវិធីនេះគឺមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន  ម៉ាណែតផងដែរ។

ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដទៅដោយរលូន រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសការកក់ស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរយានយន្ដគ្រប់ប្រភេទដែលធ្វើដំណើរលើស្ពានកោះពេជ្រ-កោះនរា និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីម៉ោង ២៤:០០ នាទីឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា រហូតដល់ចប់កម្មវិធី៕

399323767 327826329892683 212710050348107546 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia