ផ្អាកបណ្តោះអាសន្ន! ចាប់ពីយប់នេះដល់ថ្ងៃស្អែក រថយន្តធុនធំនឹងត្រូវផ្អាកមិនឱ្យឆ្លងកាត់ផ្លូវជាតិលេខ១ទេ
ធី ស្រីល័ក្ខJUNE 6 20235 K views

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលនៅមុននេះបន្តិចបានឱ្យដឹងថា ចាប់ពីម៉ោង ១:០០ រំលងអាធ្រាត្រយប់នេះរហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ មីថុនា ឆ្នាំ ២០២៣ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលនឹងធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវលេខ១ ​ជាបណ្តោះអាសន្ន។

ដោយការផ្អាកចរាចរណ៍នេះ នឹងធ្វើឡើងនៅត្រង់ចំណុច​ផ្លូវបំបែក ផ្លូវលេខ២១ បេ រាជធានីភ្នំពេញ ដល់ គ.ម ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង ១៖០០ រំលងអាធ្រាត្ររហូតដល់ម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ​២០២៣ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿង ភ្នំពេញ-បាវិត ប្រវែងសរុប ១៣៥,១០ គ.ម និងស្ពាន-ផ្លូវភ្ជាប់ក្បាលស្ពាន ប្រវែងសរុប ៣,៧០ គ.ម ។

352341895 275046428276720 8605374479466683602 N

ដូច្នេះសម្រាប់រថយន្តធុនធំមកពីអ្នកលឿងត្រូវវាងតាមក្រវាត់ខ្សែទី ៣ ត្រង់ គ.ម ៣០+១៤០ ផ្លូវជាតិលេខ១ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ចំណែកឯរថយន្តធុនធំចេញពីភ្នំពេញ ត្រូវវាងតាមផ្លូវលេខ ២១បេ ទៅផ្លូវលេខ ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បបានធម្មតា។អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប់ជាដំណឹង​ និងចូលរួមសហការទាំងអស់គ្នា៕

351820684 1022461792078796 2207587241384644527 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia