នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរយាន្ដជំនិះគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់និងបរិវេណជុំវិញទីតាំងប្រារពន្ធពិធី) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងខាងលើ ការផ្អាកនេះដោយសារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីធានភ្នំពេញក៏បានសូមការយោគយល់ និងអធ្យាស្រ័យ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខាងលើ ពីការបញ្ចៀសនិងផ្អាកការធ្វើដំណើរបណ្ដោះអាសន្ននេះដោយក្ដីអនុគ្រោះ។ នៅផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរជាធម្មតាវិញ៕