អ្នកជិះកាត់សូមរកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទកំណាត់ផ្លូវនេះមួយចំហៀង រយៈពេល ២ ខែ
ធី ស្រីល័ក្ខMARCH 24 20255.9 K views

បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត រាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមសា្ថនីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់ ១,៥ម៉ែត្រចំនួន០២គ្រឿងដែលមានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។បច្ចុប្បន្នការងារសាងសង់ ស្ថានីយនេះដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះ ឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។

 

យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២៤ ខែមីនា បានឲ្យដឹងថា ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយបូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងានសង្កាត់ឈ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។

២០

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើដល់សាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕

២១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia