លាហើយ! ក្រុមហ៊ុនខ្នាតយក្ស១ របស់ជប៉ុន ប្រកាសបិទរោងចក្ររបស់ខ្លួន នៅប្រទេសចិនហើយ
ធី ស្រីល័ក្ខJULY 26 20241.4 K views

នេះពិតជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងមែនទែន ខណៈមានក្រុមហ៊ុនមួយរបស់ជប៉ុន គឺក្រុមហ៊ុន Honda Motor បានប្រកាសថាខ្លួននឹងបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារតែចង់ងាកមកផ្តោតលើការផលិតរថយន្តអគ្គិសនីវិញ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda បាននិយាយថា រោងចក្រដែលបានបិទនេះគឺមានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន Guangzhou Automobile Group ប៉ុន្តែពេលនេះក្រុមហ៊ុនចង់បិទរោងចក្រនេះចោលនៅឆាប់ៗខាងមុខនេះ។

17

យ៉ាងណាមិញ កាលពីកន្លងទៅ ក្រុមហ៊ុន Honda Motor ធ្លាប់បានផលិតរថយន្តម៉ូឌែល Accord sedan ដែលធ្លាប់បានបើកនៅប្រទេសចិនជិតពីរទសវត្សរ៍មកហើយ ដោយរោងចក្រនេះមានសមត្ថភាពអាចផលិតរថយន្តប្រចាំឆ្នាំបានចំនួន ៥០,០០០ គ្រឿងឯណោះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda បាននិយាយថាបន្តទៀតថា ពេលនេះក្រុមហ៊ុនកំពុងតែប្រឈមមុខនឹងលក្ខខណ្ឌដ៏លំបាកនៅក្នុងទីផ្សាររថយន្តចិន ដែលជាក្រុមហ៊ុនធំបំផុតរបស់ពិភពលោក។ ដោយក្រុមហ៊ុនមានគោលបំណងនឹងចាប់ផ្តើមងាកទៅបើករោងចក្រថ្មីគឺការផលិតរថយន្តអគ្គិសនីនៅចុងឆ្នាំនេះវិញ។

១៥

លើសពីនេះទៅទៀត នាពេលនេះក្រុមហ៊ុន Honda និង Nissan Motor ដែលស្ថិតក្នុងចំណោមម៉ាកយីហោជប៉ុនធ្លាប់គិតថាប្រទេសចិនជាទីផ្សារដ៏រឹងមាំជាប្រវត្តិសាស្ត្រ ប៉ុន្តែឥឡូវនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការកើនឡើងនៃក្រុមហ៊ុនរបស់ចិន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia