រកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរយានជំនិះគ្រប់ប្រភេទលើមហាវិថីព្រះនរោត្តមនៅថ្ងៃស្អែកនេះ
ធី ស្រីល័ក្ខDECEMBER 2 20224.4 K views

នៅថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរយាន្ដជំនិះគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់)។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងខាងលើ ការផ្អាកនេះដោយសារ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

 ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដិទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀស និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីធានភ្នំពេញក៏បានសូមការយោគយល់ និងអធ្យាស្រ័យ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខាងលើ ពីការបញ្ចៀសនិងផ្អាកការធ្វើដំណើរបណ្ដោះអាសន្ននេះដោយក្ដីអនុគ្រោះ។ នៅផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរជាធម្មតាវិញ៕

315902671 171687452173239 869542674070309091 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia