ចៀសបានចៀស! អាជ្ញាធរ ប្រកាសបិទផ្លូវ១ខ្សែនេះនៅស្រុកស្អាង និងក្រុងតាខ្មៅរយៈពេល ៧ថ្ងៃ
ធី ស្រីល័ក្ខJANUARY 19 20231.2 K views

ដោយសារតែបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចកួចហូរច្រោះដាច់ដីក្បាល់ស្ពានព្រែកថី(ស្ពានលេខ៤) ដូច្នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០៧ ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។

ជាមួយគ្នានោះដែរ យោងតាមការចុះផ្សាយដោយមន្ទីរសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការបិទនេះគឺដើម្បីធ្វើការជួសជុលជាបណ្តោះអាសន្ន បញ្ចៀសការខូចខាតកំណាត់ផ្លូវ ស្ពានព្រែកថី(ស្ពានលេខ៤) ជាយថាហេតុ។

សូមបញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកោះធំ រឺពីស្រុកកោះធំទៅក្រុងតាខ្មៅតម្រូវឱ្យវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១១០ ដោយឆ្លងស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំវិញ។ ចំពោះរថយន្តដឹកទំនិញពីស្រុកកោះទៅខេត្តតាកែវ សូមវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១២៩ ប៉ុន្តែសម្រាប់រថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា៕

១

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia