ផ្អាកចរាចរណ៍ ១ខែ ! ក្រសួងសាធារណៈការឱ្យរថយន្តធំៗផ្អាកធ្វើដំណើរលើកំណាត់ផ្លូវ១ខ្សែនេះបណ្តោះអាសន្ន
Sambat SokhlangJANUARY 30 2024483 views

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន មុននេះបន្តិចបានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែ កុម្ភៈ រហូតដល់ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន របស់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

ចំពោះការផ្អាកចរាចរណ៍នេះគឺដើម្បីធ្វើការស្ថាបនា និងពង្រីកផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ក្នុងតំបន់ ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារនៅព្រំដែន វៀតណាម និងការធ្វើដំណើររបស់ប្រជាជនទៅកាន់មន្ទីពេទ្យ និងសិស្សានុសិស្សទៅសាលារៀន ឱ្យកាន់ត ងាយស្រួលថែមមួយកម្រិតទៀត។

Unnamed

ក្នុងន័យនេះដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះទទួលបានជោគជ័យ និងបញ្ចប់ទៅទាន់ពេលវេលា ដែលបានគ្រោងទុក ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំផ្អាកការធ្វើចរាចរណ៍របស់យានយន្តធុនធំ គ្រប់ប្រភេទដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ ៣១២ ចាប់ពីគីឡូម៉ែត ២៨+៣៤៨ ដល់ ២៨+៣៧២ ចំនួន៣៧ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់ជ្រាប និងចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕

423537562 701849032126094 3932320033728810746 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia