រកផ្លូវវាង! អាជ្ញាធរនឹងផ្អាកចរាចរឡានធំ៣ថ្ងៃ លើកំណាត់ផ្លូវជាតិលេខ៣ និងផ្លូវ៦ខ្សែទៀត ក្នុងខេត្តកណ្តាល
ធី ស្រីល័ក្ខJANUARY 17 20232 K views

កំណាត់ផ្លូវចំនួន ៧ខ្សែនៅក្នុងខេត្តកណ្តាលត្រូវបានផ្អាកចរាចរភ្លាមៗសម្រាប់រថយន្តធន់ធ្ងន់ បន្ទាប់ពីបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចផ្លូវ ព្រមទាំងបាក់ដី បាក់ច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួនទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល ដែលបានចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងមិនអាចធ្វើចរាចរឆ្លងកាត់នៅលើកំណាត់ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០,២០អា,២០បេ(១២០) និងផ្លូវខេត្តលេខ១កាដេ៩(៣៤) ស្ថិតក្នុងក្រុងកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាលរយៈពេល៣ថ្ងៃ។

សូមបញ្ជាក់ថា ចំពោះរថយន្តធន់ធ្ងន់ដែលមិនឱ្យធ្វើដំណើរឆ្លងកាត់នៅលើផ្លូវទាំង ៧ខ្សែខាងលើនេះ គឺសម្រាប់រថយន្តធន់ធ្ងន់ដែលមានទម្ងន់ចាប់ពី៥តោនឡើងទៅ៕

Photo 2023 01 17 08 31 16

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia