មូលហេតុនេះថៃ ត្រៀមបិទហាងលក់ទំនិញនៅព្រលានយន្តហោះទាំងនេះ៨ហើយ
ធី ស្រីល័ក្ខJULY 10 20245.9 K views

ប្រទេសថៃ កំពុងតែត្រៀមបិទហាងលក់ទំនិញគ្មានពន្ធនៅព្រលានយន្តហោះចំនួនទាំង៨ របស់ខ្លួន ព្រោះតែចង់ឱ្យភ្ញៀវទេសចរណ៍ទាំងអស់ដែលចូលមកលេងប្រទេសថៃឱ្យចំណាយកាន់តែច្រើននៅកន្លែងផ្សេងៗទៀតដើម្បីជំរុញសេដ្ឋកិច្ច។

យោងតាមការចុះផ្សាយដោយកាសែតបាកកប៉ុស្តិ៍ បានឱ្យដឹងថា ហាងលក់ទំនិញដែលយល់ព្រមផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិចំនួន៨ នោះមានដូចជា៖ ព្រលានយន្តហោះ ភូកេត, សុវណ្ណភូមិ, ដុនមឿង, ភូកេត, ឈៀ​ង​ម៉ៃ, ហាតយ៉ៃ, សាមុយ, ក្រាប៊ី។

២៧

អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Rudklao Intawong Suwankiri បាននិយាយថា យើងធ្វើបែបនេះគឺស្របទៅនឹងគោលបំណងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការចំណាយនៅតាមហាងក្នុងស្រុក។ អ្នកទេសចរភាគច្រើនមិនសូវមានទំនោរក្នុងការចំណាយលើទំនិញក្នុងស្រុកទេ ប្រសិនបើពួកគេអាចទិញផលិតផលពីហាងទំនិញដោយគ្មានពន្ធ។

25

លើសពីនេះទៅទៀត ការបិទហាងទំនិញដែលគ្មានពន្ធនេះ ត្រូវបានរំពឹងថានឹងបង្កើនការចំណាយរបស់ភ្ញៀវបរទេសក្នុង១នាក់អស់ចំនួន ៥៧០បាត ដែលស្មើនឹង ១៥,៦៧ ដុល្លារអាមេរិករាល់ការធ្វើដំណើរម្តង៕

24

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia