ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ អ្នកឧកញ៉ា ជូនដល់ស្ថាបនិកសាលា CIA First International School
Bunthoeun Koem•NOVEMBER 5 2026•4.6 K views

ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ជូន ឧកញ៉ា ត្រាំង លី។ ដោយការត្រាស់បង្គាប់នេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទួលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦។

 

890354102 1155184130326945 3102225783350003419 N

 

សូមជម្រាបថា អ្នកឧកញ៉ា ត្រាំង លី គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School)។ ក្រៅពីនោះអ្នកឧកញ៉ាក៏ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកជំនួញខ្មែរមួយរូប អ្នកឧកញ៉ាក៏តែងតែបានចូលរួមបរិចាគថវិកា និងធនធានផ្ទាល់ខ្លួន ជួយដល់ការងារ​សង្គមជាហូរហែនាពេលកន្លងមកផងដែរ។ 

 

សូមជម្រាបផងដែរថា គោរមងារ ឧកញ៉ា  គឺសំដៅដល់ងារ កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមជួយអភិវឌ្ឍ និងកសាងជាតិ។ ហើយបច្ចុប្បន្នគោរមងារឧកញ៉ានេះ ត្រូវបានចែកចេញជា ៣ លំដាប់ថ្នាក់ ដោយលំដាប់ថ្នាក់ទី លោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថ្នាក់ទី៣ គឺឧកញ៉ា៕ 

 

Fn 2026 11 05 07 13 33 461

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia