មកស្គាល់បុរសឈរពីក្រោយ រោងភាពយន្ត Sabay ជារបស់ខ្មែរ ១០០%
Kan DaraMARCH 6 2026458 views

វិស័យកម្សាន្តកម្ពុជាបានបើកទំព័រថ្មីនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ តាមរយៈការប្រកាសបើកដំណើរការជាផ្លូវការនៃ «រោងភាពយន្ត Sabay»។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Sabay Digital Group បានទិញយកភាគហ៊ុន និងប្រតិបត្តិការទាំងស្រុងពីក្រុមហ៊ុន Major Cineplex Group ដែលធ្វើឱ្យអាជីវកម្មរោងភាពយន្ត និងប៊ូលីងទាំង ៦ ទីតាំង ត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយជនជាតិកម្ពុជា ១០០%។

 

Qqq

 

លោក ជី សិលា ដែលជាម្ចាស់រោងភាពយន្ត Sabay បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ គឺជាថ្ងៃដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងជាការចាប់ផ្តើមនៃដំណើររបស់រោងកុន Sabay ក្នុងការកសាងគ្រឹះដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលយើងកំពុងលើកកម្ពស់ស្តង់ដានៃឧស្សាហកម្មភាពយន្ត និងកម្សាន្តរបស់ប្រទេស»

 

Xa

 

ក្រោមការដឹកនាំរួមគ្នាតែមួយ រោងភាពយន្ត Sabay នឹងបន្តរីកចម្រើនជាមួយមហិច្ឆតាច្បាស់លាស់ពីររួមមាន៖

-       ពង្រឹង និងវិនិយោគទៅលើវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា

-       លើកកម្ពស់វិស័យកម្សាន្តជាតិតាមរយៈភាពរីកចម្រើនដោយចីរភាព

 

ខណៈជំពូកថ្មីនេះត្រូវបានចាប់ផ្តើម រោងភាពយន្ត Sabay តាំងជំហរជាសហគ្រាសដែលដឹកនាំដោយជនជាតិកម្ពុជាហើយប្តេជ្ញាក្នុងការផ្តល់អានុភាពទៅកាន់ទេពកោសល្យក្នុងស្រុក ការរីកចម្រើនដោយឯករាជ្យ និងជម្រុញអនាគតនៃឧស្សាហកម្មភាពយន្តនិងកម្សាន្តរបស់ប្រទេស។​

 

Sss

 

គួរជម្រាបផងដែរថា លោក ជី សិលា គឺជាសហគ្រិនដ៏លេចធ្លោមួយរូបនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ការកម្សាន្ត និងការលក់រាយ។ លោកត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងនាមជា ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Sabay Digital Group

 

ងាកមកមើលប្រវត្តិរបស់លោកវិញ លោក ជី សីឡា កើត​ក្នុង​ឆ្នាំ ១៩៧៤ ក្នុងគ្រួសារជីវភាពសាមញ្ញមួយ។ លោកបានចាប់ផ្តើមអាជីវកម្មដំបូងពីខ្នាតតូចបំផុត ដោយធ្លាប់ធ្វើជាអ្នករត់តុ និងលក់នំប៉័ងជាមួយគ្រួសារ។ លោកបានរៀនសូត្រពីបទពិសោធន៍ទាំងនោះ រហូតបង្កើតបានជាអាជីវកម្មដំបូងគឺហាងលក់ស៊ីឌី (CD) និងសេវាកម្មឌីហ្សាញ និងបានពង្រីកអាជីវកម្មជាបន្តបន្ទាប់ រហូតដល់អាចបង្កើត Sabay Digital Group ដែលជាក្រុមហ៊ុនមេ មានអាជីវកម្មស្ថិតក្រោមជាច្រើន។

 

អំពីក្រុមហ៊ុន Sabay Digital Group

ក្រុមហ៊ុន Sabay Digital Group គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឈានមុខគេមួយរបស់កម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាមួយនឹងប្រតិបត្តិការចម្រុះលើខ្លឹមសារឌីជីថល ការកម្សាន្ត និងអាជីវកម្មទាក់ទងនឹងបែបផែនជីវិតរស់នៅ។ ចាប់តាំងពីឆ្នាំ ២០១០ មក Sabay បានវិនិយោគយ៉ាងសកម្មនៅក្នុងឧស្សាហកម្មភាពយន្ត និងភាពយន្ត រួមទាំងការចែកចាយភាពយន្ត ការផលិត និងវិនិយោគភាពយន្តក្នុងស្រុក និងប្រតិបត្តិការភាពយន្ត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធវិស័យកម្សាន្តបែបទំនើបរបស់ប្រទេសកម្ពុជា។

 

សម្រាប់ការសាកសួរព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

កញ្ញា សារ៉ាល់ ភក្តី

បុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ

ក្រុមការងារផ្នែកទំនាក់ទំនង | Sabay Digital

អ៊ីម៉ែល៖ Phakkdey@twpr360.com

 

Screenshot 2026 03 06 at 10.55.52 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «បុគ្គលិកឆ្នើម» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចំណូលកើន មានសេរីភាព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia