ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានប្រកាសដាក់លក់ដីក្នុងគម្រោង ជ្រោយចង្វារ ហ្គាឌិន ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងរណបជ្រោយជ្រោយចង្វារ។ ខណៈដីដែលដាក់លក់នេះ ជាប្រភេទដីសម្រាប់សាងសង់លំនៅឋាន អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
តាមការបញ្ជាក់ពីក្រុមហ៊ុន OCIC មកកាន់ Business Cambodia នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា សម្រាប់ដីដែលលក់នេះ គឺមានសរុបចំនួន ៦០ ឡូតិ៍ ដោយក្នុងនោះមានប្រភេទដីសម្រាប់សាងសង់ផ្ទះវីឡា ផ្ទះអាជីវកម្ម ហាងទំនិញ សាលារៀន ឬការិយាល័យជាដើម។
ចំណុចពិសេសនៃដីខាងលើនេះដែរគឺស្ថិតនៅទីតាំងដ៏ល្អក្នុងតំបន់ជ្រោយចង្វារ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទីតាំងជាប់ផ្លូវរដ្ឋ គម្រោងនេះផ្សារភ្ជាប់ទៅផ្លូវ ព្រែកតាសេក ឆ្ពោះត្រង់ទៅផ្លូវ សម្តេច ជាស៊ីម និងវិមានឈ្នះឈ្នះ ដែលផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះទីតាំងគម្រោងប្រមូលផ្តុំដោយ ផ្សារ សាលារៀនជាតិ-អន្តរជាតិ មន្ទីរពេទ្យ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋធំជាច្រើនផងដែរ។
ក្រៅពីនោះក៏ជាទីតាំងយុទ្ធសាស្ត្រស្ថិតនៅក្នុងបេះដូងនៃទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍ មានសក្ដានុពលខ្ពស់ ព្រមទាំងមានគម្រោងធំៗ ជាច្រើនកំពុងលេចចេញជារូបរាង ជាពិសេសតភ្ជាប់ទៅផ្លូវជាតិ 6A។ ចំពោះតម្លៃដីដែលដាក់លក់នេះ គឺមានចាប់ពី ៨ ម៉ឺនដុល្លារឡើងទៅ។ សម្រាប់អ្នកចង់បានដីខាងលើអាចធ្វើការសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ ៖ 011 885 865, 089|093 822 009៕