ខែមីនា ឆ្នាំ២០២៦ ជ្រោយចង្វារ ភ្នំពេញ — ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ។

ដែលប្រារព្ធឡើងក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» គំនិតផ្តួចផ្តើមនេះបានប្រមូលបានកញ្ចប់ឈាមជាង ១៥០ ដោយជោគជ័យសម្រាប់មជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីគាំទ្រដល់មន្ទីរពេទ្យ និងអ្នកជំងឺទូទាំងប្រទេស។
លោក ជួរ លីសៀក ប្រធានគម្រោងពាណិជ្ជកម្មនៃជ្រោយចង្វារបេយ៍ បានលើកឡើងថា «ការបរិច្ចាគឈាមគឺជាទង្វើសាមញ្ញមួយដែលអាចជួយសង្គ្រោះជីវិតបាន។ ខ្ញុំលើកទឹកចិត្តសមាជិកក្រុមរបស់យើង និងសហគមន៍ឱ្យចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។»

ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីសហគមន៍មួយដែរអាចមកជួបជុំគ្នាដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់មួយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវការឈាមប្រហែល ១៨០,០០០ កញ្ជប់ជារៀងរាល់ឆ្នាំ។
«យើងអាចគាំទ្រសហគមន៍របស់យើងតាមរយៈវិធីជាច្រើន។ ការបរិច្ចាកឈាមត្រូវចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីបរិច្ចាគឈាម ប៉ុន្តែសកម្មភាពនេះអាចធ្វើឱ្យមានភាពសារៈសំខាន់សម្រាប់អ្នកដែលត្រូវការឈាម។» លោក កេង យៀប អ្នកបរិច្ចាគឈាម បានលើកឡើង។
ដោយមានការគាំទ្រ និងការចូលរួមពីដៃគូ រួមមាន ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC), ធនាគារ កាណាឌីយ៉ា, មេហ្គា អាសិតមេនេចមេន, ទឹកបរិសុទ្ធ ហាយ ធិច (Hi-Tech), PassApp, សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា, Tropicam Fruit and Vegetable និង ផ្សាររ៉មាឌន កម្ពុជា (Ramadan Market) គំនិតផ្តួចផ្តើមនេះបានជួយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងការចូលរួមចំណែករបស់សហគមន៍។


