ឱកាសពិសេស!  ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បើកប្រម៉ូសិនបញ្ចុះតម្លៃផ្ទះជាច្រើនប្រភេទនៅទីក្រុងជ្រោយចង្វារបេយ៍
Bunthoeun Koem•NOVEMBER 19 2026•30 views

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គម្រោង ទីក្រុងជ្រោយចង្វារបេយ៍ (Chroy Changvar Bay) ដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានប្រកាសផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិន រួមជាមួយលក្ខខណ្ឌបង់ប្រាក់បត់បែនពុំធ្លាប់មាន ជូនដល់អតិថិជនដើម្បីអាចក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃ។ ដោយនេះជាឱកាសដ៏ពិសេសសម្រាប់អ្នកដែលកំពុងស្វែងរកទីតាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម ព្រមទាំងចាប់យកឱកាសវិនិយោគលើអចលនទ្រព្យក្នុងតំបន់ដែលមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់។

 

១. ផ្ទះអាជីវកម្ម (Shophouse)

 

បង់ប្រចាំខែត្រឹមតែ $600 សម្រាប់ផ្ទះអាជីវកម្មទាំងមូលដែលនៅក្នុងតំបន់ ជ្រោយចង្វារបេយ៍ (OCIC) ក្បែរនឹងស្ពានជ្រោយចង្វារ ជាប់នឹងតំបន់កំសាន្ត Coconut Park 3 កន្លែងកំសាន្តគ្រួសារ អាគារពាណិជ្ជកម្ម អាគារពន្ធដា និងជាតំបន់ដែលមានអ្នករស់នៅ៩០% នៃសំណង់។ អតិថិជនអាចជ្រើសរើសគម្រោងបង់ប្រាក់តាមដំណាក់កាល ដោយមានការកក់មុនត្រឹម ៥% បង់រំលស់ប្រចាំខែចាប់ពី ៦០០ ដុល្លារ អាស្រ័យលើប្រភេទ ទីតាំង និងតម្លៃអចលនទ្រព្យ ព្រមទាំងការបង់ប្រាក់តាមដំណាក់កាលដែលបានកំណត់។

 

111

 

លើសពីនេះអតិថិជន នឹងទទួលបានថ្លៃសេវាគ្រប់គ្រងរយៈពេល ១ ឆ្នាំពេញដែលជាអត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកមានគម្រោងប្រើប្រាស់ ឬដាក់ជួលអចលនទ្រព្យរបស់ខ្លួន។

 

 

២. ផ្ទះវីឡាប្រណីត

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់អតិថិជន ទាំងអ្នកស្វែងរកលំនៅឋានអ្នកចង់បើកអាជីវកម្ម អ្នកមានគោលដៅវិនិយោគ ជាពិសេសអតិថិជនដែលកំពុងស្វែងរកលំនៅឋានប្រកបដោយផាសុកភាព និងសោភ័ណភាព អាចជ្រើសរើសវីឡាជាច្រើនម៉ូដែលនៅក្នុងគម្រោងជ្រោយចង្វារហ្គាដិន រួមមាន Grand Link Villa, Premium Gold Villa, Premium Villa, Silver Prestige Villa, Twin Villa  នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី $18,456 រហូតដល់ $83,456 ជាមួយកញ្ចប់ពិនិត្យសុខភាព ១ឆ្នាំ ចំនួនពីរ ពីមន្ទីរពេទ្យ អ៊ិនធ័រឃ៊ែរ។

 

៧៧៧

 

៣. អគារពាណិជ្ជកម្ម និងខុនដូ

 

ក្រៅពីផ្ទះអាជីវកម្ម និងវីឡា ជ្រោយចង្វារបេយ៍ ក៏មានជម្រើសអចលនទ្រព្យបែបពាណិជ្ជកម្ម និងលំនៅឋានលើអាកាសដ៏ប្រណីតជាមួយការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង អគារពាណិជ្ជកម្ម B&V Mansion ដែលជាគម្រោងទើបតែទទួលបានពានរង្វាន់អន្តរជាតិ Smart Living Development of the Year ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ $123,456។

 

ចំណែកឯ មេគង្គ ខុនដូ (Mekong Condo) ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១៨.៨% ខណៈដែល រុងរឿង ខុនដូ (Rung Reung Condo) និងផ្ទះអាជីវកម្មក្រោមគម្រោងខុនដូ ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១២% ស្របតាមលក្ខខណ្ឌប្រូម៉ូសិននៃគម្រោងនីមួយៗ។

 

៥៥៥

 

បន្ថែមលើការបញ្ចុះតម្លៃនេះ សម្រាប់អតិថិជនជាវអចលទ្រព្យក្នុងទីក្រុង ជ្រោយចង្វារបេយ៍ដូចបានជម្រាបថាជូនខាងលើ នឹងទទួលបានការកាតសមាជិកពិនិត្យសុខភាពរយៈពេល១ឆ្នាំ ដោយឥតគិតថ្លៃចំនួន ២ (ទៅតាមប្រភេទអចលទ្រព្យ) ពីមន្ទីរពេទ្យ Intercare Hospital ដែលជាមន្ទីរពេទ្យស្តង់ដា ពិនិត្យ និងព្យាបាលជំងឺទូទៅ ការវះកាត់ សេវាសម្ភព និងរោគស្ត្រី សុខភាពកុមារ ការព្យាបាលដោយចលនា ការថតរូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងការពិនិត្យសុខភាពដែលទទួលស្គាល់ ជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗ និងមានដុកទ័រជំនាញពិតប្រាកដយ៉ាងមានទំនុកចិត្ត។ ទាំងនេះជាការបញ្ជាក់ពីការយកចិត្តទុកដាក់ពីសុខុមាលភាពជូនដល់អតិថិជនដែលជាម្ចាស់អាចលទ្រព្យយ៉ាងពិតប្រាកដ។ 

 

៨៨៨

 

សូមជម្រាបថា ទីក្រុង ជ្រោយចង្វារបេយ៍ មានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានការតភ្ជាប់យ៉ាងងាយស្រួលទៅកាន់ផ្លូវជាតិលេខ ៥ និងលេខ ៦ គម្រោង Chroy Changvar Bay ផ្តល់ជូនជម្រើសអចលនទ្រព្យចម្រុះសម្រាប់ការរស់នៅប្រកបដោយផាសុកភាព ការប្រកបអាជីវកម្ម និងការវិនិយោគរយៈពេលវែង។ ជាមួយហេដ្ឋារចនាសម្ព័ន្ធទំនើប ផ្លូវធំទូលាយ សួនច្បារបៃតង និងបរិយាកាសស្រស់ស្រាយក្បែរទន្លេសាប និងទន្លេមេគង្គ គម្រោងនេះជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ជីវិត និងអាជីវកម្មរបស់អ្នក។ កត្ដាទាំងអស់នេះ ក៏បានធ្វើអោយគម្រោងជ្រោយចង្វារបេយ៍ ទទួលបានពានរង្វាន់ Mixed-Used District of the Year ថ្មីៗនេះផងដែរ។

 

បញ្ជាក់៖ ការបញ្ចុះតម្លៃនេះមានសុពលភាពគិតចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ វិចិ្ឆកា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖023 901 551 | 023 901 552 | 089 822 009 | 093 822 009 ឬហ្វេសប៊ុកផេក Chroy Changvar Bay។ ទីតាំងគម្រោង: https://maps.app.goo.gl/T1Hke3Hoa2hstQhz6

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia