ល្អណាស់! ក្រុមហ៊ុន Ginkgo Cambodia បានជួយទិញផលិតផលសាប៊ូច្នៃចេញពីស្ពៃ ទុកជូនហ្រ្វីៗដល់អតិថិជនដែលទិញឈីតាខូឡាជេន

កាលពីថ្មីៗនេះបងប្អូនទាំងអស់គ្នាប្រាកដជាដឹងហើយថា មានកូនខ្មែរ១រូបបានច្នៃស្ពៃក្រញាញ់ខ្មែរមកធ្វើជាសាប៊ូដុំលាងមុខ សាប៊ូទឹកដុសខ្លួនធម្មជាតិ និងសាប៊ូកក់សក់ ហើយនេះពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន ព្រោះការច្នៃប្រឌិតនេះគឺបានជួយទៅដល់កសិករខ្មែរច្រើនណាស់។

ជាមួយគ្នានោះដែរ ដើម្បីជាការលើកស្ទួយទៅដល់ផលិតផលក្នុងស្រុក អ្នកស្រី កែវ សិរីសុគន្ធារី ដែលជា អគ្គនាយកក្រុមហ៊ុន Gingko Cambodia បានបញ្ជាទិញសាប៊ូច្នៃចេញពីស្ពៃក្រញាញ់នេះជាច្រើនដបដើម្បីទុកចែកជូនហ្រ្វីៗដល់អតិថិជនដែលបានទិញឈីតាខូឡាជេនកំប៉ុងតូចពីក្រុមហ៊ុនរបស់អ្នកស្រីផ្ទាល់។

11

អ្នកស្រី សិរីសុគន្ធារី បាននិយាយថា មូលហេតុដែលអ្នកស្រីសម្រេចចិត្តធ្វើបែបនេះព្រោះតែអ្នកស្រីចង់ចូលរួមជួយទៅដល់កសិកររបស់យើង ណាមួយអ្នកស្រីក៏ចង់ជួយទៅដល់អ្នកដែលខំប្រឹងផលិត ព្រោះម្ចាស់ក្រុមហ៊ុន LSV Industry Empress Cambodia គឺតែងតែផលិតផលិតផលក្នុងស្រុក ដូច្នេះហើយអ្នកស្រីពិតជាចង់ជួយទិញនៅផលិតផលរបស់ខ្មែរយើងឱ្យបានច្រើន។ ម្យ៉ាងសម្រាប់អ្នកស្រីផ្ទាល់គឺជា អ្នកលក់ខូឡាជេនម្នាក់ដូចនេះបើឱ្យទៅទិញស្ពៃពីកសិករដើម្បីចែកជូនអតិថិជនដែលទិញខូឡាជេនគឺមិនកើតទេ បែបនេះទើបអ្នកស្រីសម្រេចចិត្តទិញសាប៊ូពីអ្នកផលិតទុកមកចែកជូនអតិថិជនរបស់អ្នកស្រីផ្ទាល់ផងដែរ។

7

អគ្គនាយកក្រុមហ៊ុន Gingko Cambodia បាននិយាយបន្តថា នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមហ៊ុនរបស់អ្នកស្រីធ្វើបែបនេះ ពោលតាំងពីជំនាន់កូវីដ១៩ អ្នកស្រីក៏ធ្លាប់បានទិញជែលលាងដៃពីក្រុមហ៊ុន LSV ផ្ទាល់ដើម្បីយកមកចែកជូនហ្រ្វីៗឱ្យភ្ញៀវផងដែរ ហើយពេលនេះអ្នកស្រីក៏បានជួយទិញសាប៊ូពីគាត់ជាថ្មីម្តងទៀតដើម្បីជាការជួយគាំទ្រផលិតផលក្នុងស្រុកដោយយកមកចែកជូនអតិថិជនហ្វ្រីតែម្ដង។

8

ចំពោះការថែមជូនសាប៊ូនេះដែរ សម្រាប់អតិថិជនដែលទិញ Chita Collagen កំប៉ុងតូច ៦០ក្រាមចំនួន ២កំប៉ុងនឹងមានការថែមជូនសាប៊ូឱ្យ១មុខ ដោយនៅក្នុងចំណោមនោះអតិថិជនអាចបានសាប៊ូដុំលាងមុខ សាប៊ូទឹកដុសខ្លួនធម្មជាតិ ឬសាប៊ូកក់សក់ជាដើម ហើយការប្រូម៉ូសិននេះគ្មានពេលកំណត់ឡើយ។

9

គួរបញ្ជាក់ថា សម្រាប់ចំណុចពិសេសរបស់ Chita Collagen មានដូចជា៖

  • ជួយបង្កើតភាពទន់រលោងរបស់ស្បែក
  • កាត់បន្ថយស្នាមអុជខ្មៅ និង អាចម៌រុយ
  • ជួយសម្រួលដល់ការបង្កើតឆ្អឹងខ្ចីយ៉ាងមានប្រសិទ្ធភាព
  • កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់
  • ធ្វើឲ្យស្បែកភ្លឺរលោងពីខាងក្នុងជារណាំងការពារស្បែកអោយនៅតែក្មេង
  • ជាប្រភេទ Hydrolyzed Margarine Collagen PURE 100%ល្អដល់សុខភាពរាងកាយ និងសម្រស់
  • កាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែក
  • លើសពីនេះទៀតវាគឺជាធាតុផ្សំនៃសរីរាង្គផ្សេងៗដូចជា ឆ្អឹងខ្ចី សរសៃពួរ សក់ ធ្មេញ ក្រចក សរសៃឈាមផ្សេងៗ។ ញាំជាប្រចាំរៀងរាល់ថ្ងៃសុខភាពរាងកាយកាន់តែល្អរឹងមំា និងក្មេងជាងវ័យ៕

10

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia