Chip Mong Supermarket រ៉ាប់រងចំណាយ ៤ឆ្នាំ ដល់យុវសិស្សនិទ្ទេស A រូបនេះ រហូតបំពេញបរិញ្ញាបត្រ និង ទឹកប្រាក់ ១០លានរៀល
Pen SodalenSEPTEMBER 2 2026934 views

ភាពជោគជ័យដ៏ត្រចះត្រចង់មិនមែនកើតឡើងដោយរលូនជានិច្ចនោះទេ ប៉ុន្តែវាជាផលនៃការអត់ធ្មត់ និងការមិនលះបង់ក្តីស្រមៃ។ ជាក់ស្តែង យុវសិស្ស វ៉ាន សែនវ៉ា ដែលធ្លាប់ជួបប្រទះការខកបំណងក្នុងការប្រឡងកាលពីឆ្នាំមុន បានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ រហូតសម្រេចបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៦ នេះ។

ដើមឡើយ ការមិនទទួលបានលទ្ធផលល្អកាលពីឆ្នាំចាស់ មិនបានធ្វើឲ្យយុវជនរូបនេះបោះបង់ចោលគោលដៅរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាមេរៀន និងជាកម្លាំងចលករជម្រុញឲ្យប្អូនខិតខំរៀនសូត្រទ្វេដង។ ដំណើរជោគជ័យរបស់ប្អូន វ៉ាន សែនវ៉ា គឺជាគំរូដ៏ល្អប្រពៃមួយសម្រាប់សិស្សានុសិស្សជំនាន់ក្រោយ ដែលសរបញ្ជាក់យ៉ាងច្បាស់ថា «ការបរាជ័យមិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែវាជាការចាប់ផ្តើមទំព័រថ្មីដ៏រឹងមាំ»

ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់ស្មារតីតស៊ូដ៏កម្រនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានសម្រេចរ៉ាប់រងលើការចំណាយរយៈពេល ៤ឆ្នាំពេញ ជូនដល់យុវសិស្ស វ៉ាន សែនវ៉ា រហូតដល់ប្អូនបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រដោយជោគជ័យ។

 

792021546 1046899161498911 3976467824794972897 N

 

 

 

 

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia