មិនធម្មតា! ក្រុមហ៊ុន ជីប ម៉ុង ប្រកាសដាក់ទុនសរុបពី ២០០ ទៅ ៣០០ លានដុល្លារវិនិយោគក្នុងវិស័យ២នេះ
Bunthoeun KoemOCTOBER 19 20252.9 K views

ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍ទៅដល់វិស័យកសិកម្ម និងវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ ១០០ ភាគរយ បានប្រកាសបោះទុនវិនិយោគសរុបចន្លោះពី ២០០ ទៅ ៣០០ លានដុល្លារ។ ខណៈការប្រកាសវិនិយោគទុនវិនិយោគនៅក្នុងវិស័យទាំងពីរនេះធ្វើឡើងនៅក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ នេះ។ 

 

១. វិស័យកសិកម្ម

 

ក្រុមហ៊ុន ជីប ម៉ុង គ្រោងនឹងដាក់ទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង នៅក្នុងពិធីពិព័រណ៌ផលិតផលខ្មែរ កាលពីថ្ងៃទីចុងខែកញ្ញា ២០២៥។

557590649 1223873436448059 8749166606885951700 N

អ្នកឧកញ៉ាបានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន ជីប ម៉ុង បានប្ដេជ្ញាចិត្តមែនទែន ក្នុងការធ្វើយ៉ាងណាដើម្បីចូលរួម ក្នុងវិស័យកសិកម្មឲ្យបានខ្លាំងក្លា ដោយគម្រោងនឹងដាក់ទុនប្រមាណ ១០០-២០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មរ»។ អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា សម្រាប់ផលិតផលក្នុងការទទួលទានបាន គឺក្រុមហ៊ុន ជីប ម៉ុង ងាយស្រួលក្នុងការធ្វើមែនទែន ជាក់ស្ដែងដូចជាល្ពៅដែលជាវត្ថុធាតុដើមមួយ ដែលយកមកភ្លាមដាក់លក់ភ្លាម ប៉ុន្ដែវត្ថុធាតុដើមផ្សេងទៀតដូចជាគ្រាប់ស្វាយចន្ទី គឺជាវត្ថុធាតុដើមមួយ ដែលតម្រូវឲ្យក្រុមហ៊ុន ជីប ម៉ុង មានការគិតគូរជាខ្លាំង។

 

២. វិស័យអប់រំ

 

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង ក៏បានប្រកាសបោះទុនវិនិយោគចំនួន ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា ដោយចូលរួមជាមួយសាលាអន្តរជាតិ iCAN British International School

562371385 1241326654702737 1309590845566754440 N

អ្នកឧកញ៉ា លាង ហួង (Henry) អគ្គនាយកពហុពាណិកម្មក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធអាជីវកម្មដ៏លេចធ្លោមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបថា- iCAN British International School នឹងធ្វើការពង្រីកវិសាលភាពរបស់ខ្លួន ចូលទៅដល់គម្រោងលំនៅដ្ឋានល្បីៗជាច្រើនរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន រួមទាំង លំនៅដ្ឋានទំនើបថ្មី ហ្រ្គែនលែនម៉ាក 271 ដែលជាគម្រោងគម្រោងកណ្តាលទីក្រុងដ៏ធំជាងគេ ដែលទើបប្រកាសបើកលក់កាលពីថ្មីៗនេះ។

 

561150215 1241326661369403 8986177750385547710 N

 

គួរជម្រាបផងដែរថា ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨២ ដោយលោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកផ្ទាល់។ ដំណើរការរយៈពេលជាង ៤០ ឆ្នាំមកនេះ ក្រុមហ៊ុន ជីប ម៉ុង បានពង្រីក និងវិនិយោគពហុពាណិជ្ជរ ដោយគិតមកទល់នាពេលនេះ ជីប ម៉ុង មានក្រុមហ៊ុនអាជីវកម្ម ចំនួន ១៤  ដែលរកស៊ីនៅក្នុងវិស័យសំខាន់ៗដូចជា៖ ឧស្សាហកម្មភេសជ្ជៈ សម្ភារៈសំណង់ ផលិតផលប្រើប្រាស់ ធនាគារ អភិវឌ្ឃន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច និងរមណីយដ្ឋានវាយកូនហ្គោល ជាដើម។ ព័ត៌មានតម្លៃទាក់ទងក្រុមហ៊ុនខ្មែរមួយនេះសូមទាក់ទងទៅលេខ 023 218 060 ឬតាមដានហ្វេសប៊ុកផេក Chip Mong Group

 

486666050 1072376581597746 2741575534199017900 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia