នៅរៀនឬរៀនចប់ ដាក់ពាក្យបាន! ក្រុមហ៊ុនយក្ស ជីប ម៉ុង កំពុងជ្រើសបុគ្គលិក ឱ្យហាត់ការងារជាច្រើនរូប
Ping Chou EngOCTOBER 27 2024751 views

ក្រុមហ៊ុនដ៏ល្បីល្បាញនិងមានស្តង់ដារខ្ពស់មួយនៅកម្ពុជាគឺ ក្រុមហ៊ុន ជីបម៉ុង គ្រុប បានបង្កើតកម្មវិធី មួយឈ្មោះថា YOUNG TALENTS សម្រាប់ផ្តល់ឱកាសឱ្យប្អូនៗ ដែលមានសក្តានុពលខ្ពស់ ចំនួន១៥០រូប ដើម្បីបង្កើនបទពិសោធន៍ និងចាប់ផ្តើមកសាងអាជីពរបស់ខ្លួន តាមរយៈការហាត់ការងារ រយៈពេល៣ខែ នៅក្នុងក្រុមហ៊ុនជីប ម៉ុង គ្រុប ផ្ទាល់តែម្តង។

 

ចំពោះលក្ខខណ្ខនៃការចូលរួមធ្វើការហាត់ការ ងារ ប្អូនៗត្រូវជានិស្សិតជិតបញ្ចប់ការសិក្សា ឬជានិស្សិតទើបតែបញ្ចប់ការសិក្សារកម្រិតបរិញ្ញាបត្រ ឬ អ្នកជំនាញវ័យក្មេង ដែលមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយក្រុមហ៊ុន។

 

ក្នុងរយៈពេលនៃការហាត់ការនៅក្នុងកម្មវិធី Young Talents នេះប្អូនៗនឹងទទួលបានការហ្វឹកហាត់ បណ្តុះបណ្តាលជំនាញពីសំណាក់ក្រុមហ៊ុន អ្នកជំនាញនិងថ្នាក់ដឹកនាំ ដើម្បី​ឱ្យប្អូនមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ។

 

ដូច្នេះសម្រាប់ប្អូនៗដែលមានចំណាប់អារម្មណ៍អាចធ្វើការ ដាក់ពាក្យតាមរយៈគេហទំព័រ https://www.surveymonkey.com/r/YT_Batch1 ដើម្បីទទួលបានឱកាសធ្វើការងារនៅ ជីប ម៉ុង គ្រុប ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ជោគជ័យលើអាជីពការងារ ជាមួយក្រុមហ៊ុនឈានមុខមួយក្នុង ប្រទេសកម្ពុជា៕

 

461579324 941932141308858 2690324633889760944 N

 

461481912 941932214642184 6132150056307164604 N

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia