ឃើញក្រុមហ៊ុន ជីប ម៉ុង មានជំនួញក្នុងដៃច្រើន នេះគឺជាគោលការណ៍រកស៊ីរបស់ក្រុមហ៊ុនកូនខ្មែរមួយនេះ
Bunthoeun KoemOCTOBER 18 2024889 views

ក្រុមហ៊ុន ជីប ម៉ុង គឺជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំដែលកំពុងក្ដោបក្ដាប់មុខជំនួញជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនខ្មែរមួយនេះ ត្រូវបានបង្កើតឡើងដោយ ជំទាវលោកអ្នកឧកញ៉ា ភាព ហៀក នៅក្នុងឆ្នាំ១៩៨២ ដែលផ្ដើមចេញពីទុនមាសចំនួន ២ ជីតែប៉ុណ្ណោះ។ យ៉ាងមកដល់សព្វថ្ងៃក្រុមហ៊ុន ជីប ម៉ុង បានរីកចម្រើននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងដៃចូលរកស៊ីក្នុងវិស័យជាច្រើនស្ទើររាប់មិនអស់។ យ៉ាងភាពរីកចម្រើនដ៏ខ្លាំងក្លានេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្ដែគឺកើតចេញបានដោយសារមានគោលការណ៍រកស៊ីច្បាស់លាស់ និងមានក្ដីស្រមៃធំនៅក្នុងមុខជំនួញនីមួយៗរបស់ខ្លួន។

 

Fd2538a8 8788 4ffd Ae7c 7fd8bbbf7c1e

 

ជាក់ស្ដែងនៅក្នុងការបើកមុខជំនួញទាំងអស់ ក្រុមហ៊ុន ជីប ម៉ុង បានដាក់គោលការណ៍ធ្វើយ៉ាងណាការរកស៊ីត្រូវឈរជើងឲ្យបានលើសពី១០០ឆ្នាំ ពង្រីកសាខាឲ្យបានលើស ១០០ ទីតាំង និងត្រូវតែនាំមុខគេនៅក្នុងវិស័យដែលខ្លួនរកស៊ី។ នេះបើយោងតាមការលើកឡើងពីលោកជំទាវ លី សុខឆេង អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ជីប ម៉ុង។

 

463115205 1076125877212377 512619854497404121 N

 

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកជំនាញបានមានប្រសាសន៍ដូច្នេះថា «ជាគោលការណ៍របស់ក្រុមហ៊ុន ជីប ម៉ុង គឺយើងចង់បង្កើត Business អីមួយក៏ដោយដែលបង្កើតត្រូវនៅឲ្យបាន ១០០ ឆ្នាំ និងត្រូវបង្កើតឲ្យបាន ១០០ ទីតាំង ហើយជា Business ដែលដឹកនាំឈរលំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាក្ដីស្រមៃធំណាស់»

 

ក្រៅពីកំណត់រយៈពេលរកស៊ីយូរអង្វែង ពង្រីកទីតាំងឲ្យបានច្រើន និងនាំមុខគេ ដើម្បីសម្រេចទៅដល់ចំណុចទាំងនេះបាន ក្រុមហ៊ុន ជីប ម៉ុង ក៏បានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់បុគ្គលិកជាប្រចាំផងដែរ។ តាមការបញ្ជាក់ពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវីរីជិស បានលើកឡើងថា ក្រុមហ៊ុន ជីម ម៉ុង គឺតែងតែផ្ដោតលើការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញទៅដល់បុគ្គលិក។ ជាក់ស្ដែងក្រុមហ៊ុនតែងតែបញ្ជូនបុគ្គលិកចុះទៅសិក្សាផ្ទាល់នូវសង្វាក់ផលិតកម្មទំនើបៗនៅប្រទេសក្រៅដើម្បីបានស្វែងយល់ពីនិន្នាការ និងការវិវត្ដបច្ចេកវិទ្យាថ្មីៗរបស់គេ រួចយកមកអនុវត្ដនៅក្នុងក្រុមហ៊ុន។

 

461383034 834117948842149 2364023983831304317 N

 

«ការពិតយើងជាថ្នាក់ដឹកនាំ យើងមានកាតព្វកិច្ចច្រើន ទោះបីជាមមាញឹកយ៉ាងណាក៏ដោយ ត្រូវគិតថាកត្ដាមនុស្សគឺជាកត្ដាសំខាន់បំផុត។...ហើយកត្ដាដែលធំទោះបីយើង រវល់ប៉ុនណាក៏ដោយ ក៏យើងមិនអាចកាត់ផ្ដាច់បាននូវអ្វីដែលជាការបណ្ដុះបណ្ដាលមនុស្ស។ អុីចឹង ១ ឆ្នាំជាទូទៅខ្ញុំតែងនាំសហការីខ្ញុំ ២ ដងទៅ មួយផ្សាភ្ជាប់ទៅ Trend (និន្នាការ) បច្ចេកវិទ្យាទំនើបដែលគេរកឃើញ។ មួយទៀតយើងទៅផ្គុំតើក្រុមហ៊ុនដែលមកប្រគួតប្រជែងផលិតគុណភាពល្អហ្នឹង មានក្រុមហ៊ុនណាខ្លះដើម្បីយើងចង់ដឹង New Trends (និន្នាការថ្មី) ដែរ»។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង»

 

សូមជម្រាបថា ចាប់តាំងពីការបង្កើតរហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន ជីប ម៉ុង បានពង្រីកក្រុមហ៊ុនជាបុត្រសម្ព័ន្ធសរុបចំនួន ១៣ ហើយបាននិងកំពុងរកស៊ីក្នុងវិស័យផ្សេងៗគ្នា ដោយនៅក្នុងនោះរួមមាន៖

 

១. ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង (CHIP MONG TRADING) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨២។ ក្រុមហ៊ុនមួយនេះ បង្កើតឡើងសម្រាប់នាំចូល និងចែកចាយសម្ភារៈសំណង់ និងគ្រឿងបរិភោគដែលមានគុណភាពខ្ពស់ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះមាននាំចូលដែកអ៊ីតាលីគុណភាពខ្ពស់ ម៉ាក វី និងគ្រឿងឧបភោគបរិភោគដូចជា នំស្រួយ ហាណាមិ (Hanami) នំបីស្គីត Arsernal Biscuits ប្រេងឆា ហេលស៊ី ឆេហ្វ(Healthy Chef) ស្ករស និងសាប៊ូអូរ៉ា។

 

២. ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍  (CHIP MONG Industries) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ខណៈក្រុមហ៊ុននេះគឺរកស៊ីនៅក្នុងទីផ្សារបេតុងលាយស្រេច ដើម្បីផ្ដល់ដំណោះស្រាយដល់ការសាងសង់។

 

៣. ក្រុមហ៊ុន ជីប ម៉ុង លែន (CHIP MONG LAND) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដែលរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ខណៈគម្រោងដែលបានអភិវឌ្ឍន៍ដំបូងគេគឺ ផាក លែន សែនសុខ។ យ៉ាងណាបច្ចុប្បន្នក្រុមហ៊ុននេះក៏បានអភិវឌ្ឍន៍គម្រោង ៩ ផ្សេងទៀតរួមមាន៖ គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ, ផាក លែន ពោធិ៍ចិនតុង និង គម្រោង លែន រីច ចំការដូងជាដើម។

 

៤. ក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស (KHMER BEVERAGED) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដែលរកស៊ីនៅក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈ រួមមាន៖ ស្រាបៀកម្ពុជា, ស្រាបៀរ Barrley Black Extra Stout, ស្រាបៀរ Kudo, ភេសជ្ជៈប៉ូវកម្លាំង Wurkz, Ize Cola, Ize Lemon, Ize Fruit Punch និងទឹកបរិសុទ្ធកម្ពុជា។

 

៥. ក្រុមហ៊ុន ក្រោន ខ្មែរ ប៊ែវីរីជីស (CROWN KHMER BEVERAGED) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងផលិត និងផ្គត់ផ្គង់សំបកកំប៉ុងដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

 

៦. ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី (CHIP MONG INSEE) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ដោយផ្ដោតលើការរកស៊ីក្នុងវិស័យផលិតស៊ីម៉ង់។ ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោរងកច្រផលិតស៊ីម៉ង់ធំមួយនៅក្នុងខេត្ដកំពត ដែលមានសមត្ថភាពផលិតស៊ីម៉ង់បាន ៥ពាន់តោននៅក្នុង១ថ្ងៃ។

 

៧. សណ្ឋាគារ HYATT REGENCY PHNOM PENH ត្រូវបានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៦ និងជាសណ្ឋាគារប្រណិតមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅចំកណ្តាលនៃរាជធានីភ្នំពេញ។

 

៨. ក្រុមហ៊ុន CHIP MONG FEED ត្រូវបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ ២០១៧ ដែលផ្ដោតាមការផលិតចំណីសត្វ។

 

៩. ក្រុមហ៊ុន ជីប ម៉ុង រីថែល (CHIP MONG RETAIL) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ដោយផ្ដោតលើការបើកហាងលក់ទំនិញ និងផ្សារទំនើប។

 

១០. សណ្ឋាគារ FAIRFIELD BY MARRIOTT PHNOM PENH ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។ សណ្ឋាគារនេះគឺស្ថិតនៅក្នុងលំដាប់ផ្កាយ៤ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគចំនួន ៨០ លានដុល្លារក្នុងការសាងសង់។

 

១១. ធនាគារ ជីប ម៉ុង (CHIP MONG BANK) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដែលផ្ដោតសេវាហិរញ្ញវត្ថុ និងបានបើកបម្រើសេវាជូនអតិថិជនជាផ្លូវការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ បច្ចុប្បន្នធនាគារខ្មែរមួយនេះបានពង្រីកសាខាចំនួន ១៥ និងមានទីស្នាក់ការកណ្ដាលនៅលើបណ្ដោយមហាវិថី ម៉ៅ សេទុង។

 

១២. GRAND ROYAL GOLF AND RESORT ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៨ ដោយផ្ដោតលើវិស័យវាយកូនហ្គោល និងរមណីយដ្ឋាន។

 

១៣. ទីក្រុងរណប GRAND PHNOM PENH CITY ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៩ ដោយផ្ដោតលើការអភិវឌ្ឍលំនៅឋានគ្រប់ដណ្ដប់លើផ្ទៃដី ២៦០ ហិកតា។ ហើយក្នុងនោះក៏មានជាទីលាន វាយកូនហ្គោល និងសួនទឹកជាដើម៕

 

339424798 220721993838160 2779810943323805667 N

99f24f58 F06e 4014 Bc17 9b67bc7fb75e

 

ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង បញ្ជាក់ហេតុផលដែលធ្វើឲ្យក្រុមហ៊ុនរីកចម្រើន អាចពង្រីកបុត្រសម្ព័ន្ធជាង១០ក្នុងដៃ
Bunthoeun KoemJUNE 1 2025259 views

ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនមួយដែលផ្ដើមចេញពីអាជីវកម្មខណៈគ្រួសាររហូតអាចវិវត្ដខ្លួនក្លាយជាក្រុមហ៊ុនស្ដង់ដារមានបុត្រសម្ព័ន្ធសរុបចំនួន ១៣ ក្រុមហ៊ុនរកស៊ីនៅក្នុងវិស័យសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងនោះរួមមាន៖ ក្រុមហ៊ុនលក់សម្ភារ និងទំនិញ, ក្រុមហ៊ុនស៊ីម៉ង់ត៍និងបេតុង, ក្រុមហ៊ុនភេសជ្ជៈ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, សំណង់និងអចលនទ្រព្យ, រោងចក្រឧស្សាហកម្ម, ព្រមទាំងការវិនិយោគលើវិស័យកសិកម្មជាដើម។

យ៉ាងណាទាក់ទងនឹងភាពរីកចម្រើនដ៏អស្ចារ្យនៃក្រុមហ៊ុនខ្មែរមួយនេះ កាលពីពេលកន្លងទៅ ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ក៏បានលើកឡើងនូវហេតុផលសំខាន់ៗមួយចំនួន ដែលនាំឲ្យក្រុមហ៊ុនរបស់ខ្លួនអាចពង្រីកមែកធាងបានឆាប់រហ័ស និងរឹងមាំដូចសព្វថ្ងៃនេះផងដែរ។

29

យោងតាមប្រសាសន៍លើកឡើងពីជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ផ្ទាល់បានឲ្យដឹងថា ភាពរីកចម្រើនរបស់ក្រុមហ៊ុនកើតឡើងដោយសារការសហការគ្នានៃសមាជិកទាំងអស់ នៅក្នុងក្រុមហ៊ុន មិនថាបុគ្គលិក ថ្នាក់ដឹកនាំ គឺខិតខំធ្វើយ៉ាងម៉េចអាចសម្រេចគោលដៅរួមរបស់ខ្លួនបាន។ «ភាពរីកចម្រើនរបស់ ជីប ម៉ុង សព្វថ្ងៃ គឺកើតឡើងដោយសារការសហការគ្នារវាងសមាជិកគ្រួសារតែមួយដោយការធ្វើការរួមគ្នា ដើម្បីគោលដៅនិងចក្ខុវិស័យរួមតែមួយ»។ នេះជាការបញ្ជាក់របស់ជំទាវលោកអ្នកឧកញ៉ា ភាព ហៀក

30

មែនទែនទៅការរួមសហការគ្នានេះគឺជាគោលការណ៍ដែលមាននៅក្នុងក្រុមហ៊ុន ជីប ម៉ុង ចាប់តាំងពីពេលបើកដំណើរការក្រុមហ៊ុនដំបូងមកម៉្លេះ។ ជាក់ស្ដែងតាមការលើកឡើងពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក​ និងជាប្រធានក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងធ្វើការរួមគ្នាតាំងពីយើងមានអាជីវកម្មតែមួយ គឺអាជីវកម្មផ្គត់ផ្គង់ដែករហូតដល់យើងមានអាជីវកម្មជាង ១០ គ្រប់ដណ្ដប់ស្ទើរគ្រប់វិស័យ»

172700001

ចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង ក៏បានមានប្រសាន៍ថា «អ្វីដែលសំខាន់បំផុត អាជីវកម្ម ជីប ម៉ុង ជោគជ័យ ដល់បច្ចុប្បន្ននេះគឺដោយសារអ្នកទាំងអស់គ្នា ពីសហការីពីថ្នាក់តូចរហូតដល់ថ្នាក់ខ្ពស់ ដែលបានរួមគ្នាក្នុងគោលដៅតែមួយ ដើម្បីធ្វើយ៉ាងណាឲ្យជីបម៉ុងយើងមានការរីកចម្រើន។ សាជីវកម្មយើងទាំងអស់ហ្នឹងសម្រេចទៅបាន បើគ្មានទាំងអស់គ្នាគឺយើងមិនអាចសម្រេចទៅបានជោគជ័យដូចបច្ចុប្បន្ននេះដែរ»

Photo 2022 02 10 17 24 17 1 1024x576

ដោយឡែកលោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ក៏បានលើកឡើងដែរថា «ផ្ទះមួយរឹងមាំមិនមែនពឹងផ្អែកទៅលើសរសគ្រឹះតែមួយមុខនោះទេ គឺទាមទារឲ្យរួមគ្នាពី សរស ធ្នឹម ប្លង់សេ ជញ្ជាំង និងសម្ភារជាច្រើនទៀត»

ជាទូទៅមនុស្សជាធនធានដ៏សំខាន់ បើក្រុមហ៊ុនមានមនុស្សល្អៗ ពូកែៗ នឹងធ្វើឲ្យក្រុមនោះរីកចម្រើន។ បើគ្មានធនធានមនុស្ស មានតែអគារ មានតែម៉ាស៊ីនល្អ មានតែហិរញ្ញវត្ថុ ក្រុមហ៊ុននោះនឹងមិនអាចរីកចម្រើនទៅមុខបាននោះឡើយ។ ហើយចំណុចនេះដែរ ក្រុមហ៊ុន ជីប ម៉ុង គឺបានយកចិត្ដទុកដាក់ខ្លាំងមែនទែន។

តាមការបញ្ជាក់ពីអ្នកឧកញ៉ា លាង ម៉េង បានឲ្យដឹងថា ក្រុមហ៊ុន ជីប ម៉ុង គឺតែងតែយកចិត្ដទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ជាក់ស្ដែងជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែបញ្ជូនបុគ្គលិកចុះទៅកម្មសិក្សាផ្ទាល់នូវសង្វាក់ផលិតកម្មទំនើបៗនៅបរទេស ដើម្បីបានស្វែងយល់ពីនិន្នាការ និងការវិវត្ដបច្ចេកវិទ្យាថ្មីៗរបស់គេ រួចយកបទពិសោធន៍ទាំងនោះមកអនុវត្ដនៅក្នុងក្រុមហ៊ុនវិញផងដែរ។

99f24f58 F06e 4014 Bc17 9b67bc7fb75e

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ ហើយគិតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនខ្នាតយក្សមួយនេះមានបុត្រសម្ព័ន្ធដែលស្ថិតនៅក្នុងការគ្រប់គ្រង់របស់ខ្លួនសរុបចំនួន ១៣ ក្រុមហ៊ុនហើយដោយក្នុងនោះរួមមាន៖

១. ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង (CHIP MONG TRADING) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨២។ ក្រុមហ៊ុនមួយនេះ គឺផ្ដោតលើការនាំចូល និងចែកចាយសម្ភារៈសំណង់ និងគ្រឿងបរិភោគមានដូចជាៈ ដែកអ៊ីតាលី ម៉ាក វី នំស្រួយ ហាណាមិ (Hanami) នំបីស្គីត Arsernal Biscuits ប្រេងឆា ហេលស៊ី ឆេហ្វ(Healthy Chef) ស្ករស និងសាប៊ូអូរ៉ាជាដើម។

២. ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍  (CHIP MONG Industries) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧។ សម្រាប់ក្រុមហ៊ុននេះគឺផ្ដោតនៅក្នុងទីផ្សារបេតុងលាយស្រេច ដើម្បីធ្វើយ៉ាងផ្ដល់ដំណោះស្រាយដល់ការសាងសង់។

៣. ក្រុមហ៊ុន ជីប ម៉ុង លែន (CHIP MONG LAND) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដែលផ្ដោតលើវិស័យអចលនទ្រព្យ។ ក្នុងនោះមានអភិវឌ្ឍន៍ម្រោងជាច្រើនដូចជា៖ គម្រោងផាក លែន សែនសុខ, គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ, ផាក លែន ពោធិ៍ចិនតុង និង គម្រោង លែន រីច ចំការដូងជាដើម។

៤. ក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស (KHMER BEVERAGED) បង្កើតឡើងនៅឆ្នាំ ២០០៩ ផ្ដោតលើវិស័យផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានដូចជា៖ ស្រាបៀកម្ពុជា, ស្រាបៀរ Barrley Black Extra Stout, ស្រាបៀរ Kudo, ភេសជ្ជៈប៉ូវកម្លាំង Wurkz, Ize Cola, Ize Lemon, Ize Fruit Punch និងទឹកបរិសុទ្ធកម្ពុជា។

៥. ក្រុមហ៊ុន ក្រោន ខ្មែរ ប៊ែវីរីជីស (CROWN KHMER BEVERAGED) បង្កើតឡើងនៅឆ្នាំ ២០១៤ ដែលផ្ដោតលើការផលិត និងផ្គត់ផ្គង់សំបកកំប៉ុងដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

៦. ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី (CHIP MONG INSEE) បង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ផ្ដោតលើការរកស៊ីក្នុងវិស័យផលិតស៊ីម៉ង់។ បច្ចុប្បន្នក្រុមហ៊ុនមានរោរងកច្រផលិតស៊ីម៉ង់ធំមួយនៅក្នុងខេត្ដកំពត ដែលមានសមត្ថភាពផលិតស៊ីម៉ង់បាន ៥ពាន់តោននៅក្នុង១ថ្ងៃឯណោះ។

៧. សណ្ឋាគារ HYATT REGENCY PHNOM PENH បានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៦ និងជាសណ្ឋាគារប្រណិតមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅចំកណ្តាលនៃរាជធានីភ្នំពេញ។

៨. ក្រុមហ៊ុន CHIP MONG FEED ត្រូវបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ ២០១៧ ដែលផ្ដោតាមការផលិតចំណីសត្វ។

៩. ក្រុមហ៊ុន ជីប ម៉ុង រីថែល (CHIP MONG RETAIL) បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ដោយផ្ដោតលើការបើកហាងលក់ទំនិញ និងផ្សារទំនើប។ បច្ចុប្បន្នមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលជាផ្សារធំជាគេមួយនៅក្នុងប្រទេសកម្ពុជា រួមទាំងផ្សារទំនើបតូចៗជាច្រើនទៀត។

១០. សណ្ឋាគារ FAIRFIELD BY MARRIOTT PHNOM PENH បង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។ សណ្ឋាគារនេះគឺស្ថិតនៅក្នុងលំដាប់ផ្កាយ៤ ត្រូវបានបោះទុនវិនិយោគចំនួន ៨០ លានដុល្លារក្នុងការសាងសង់។

១១. ធនាគារ ជីប ម៉ុង (CHIP MONG BANK) បង្កើតឡើងនៅឆ្នាំ ២០១៨ ដែលផ្ដោតលើសេវាហិរញ្ញវត្ថុ និងបានបើកបម្រើសេវាជូនអតិថិជនជាផ្លូវការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ បច្ចុប្បន្នធនាគារខ្មែរមួយនេះបានពង្រីកសាខាចំនួន ១៥ និងមានទីស្នាក់ការកណ្ដាលនៅលើបណ្ដោយមហាវិថី ម៉ៅ សេទុង។

១២. GRAND ROYAL GOLF AND RESORT ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៨ ដោយផ្ដោតលើវិស័យវាយកូនហ្គោល និងរមណីយដ្ឋាន។

១៣. ទីក្រុងរណប GRAND PHNOM PENH CITY បានចាប់ផ្ដើមនៅឆ្នាំ ២០១៩ ដោយផ្ដោតលើការអភិវឌ្ឍលំនៅឋានគ្រប់ដណ្ដប់លើផ្ទៃដី ២៦០ ហិកតា។ ហើយក្នុងនោះក៏មានជាទីលាន វាយកូនហ្គោល និងសួនទឹកជាដើម៕

05a3fdd0 C844 47ef B2cd E5632fae3d5e

273568257 5068087369938331 3115101632343496811 N

127 1024x576

Photo 2024 10 23 13 37 10

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia